ខ្យល់ព្យុះ Hurricane Hermine បានធ្វើឲ្យបាក់ដីនៅព្រឹកព្រលឹមថ្ងៃសុក្រនេះនៅតាមតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ក្នុងសហរដ្ឋអាមេរិក។
ខ្យល់ព្យុះនេះក្រោយមកបានក្លាយជាខ្យល់ព្យុះត្រូពិក នៅពេលវាធ្វើដំណើរទៅបោក បក់នៅរដ្ឋជិតខាងគឺរដ្ឋ Georgia។ នេះគឺជាខ្យល់ព្យុះ Hurricane លើកដំបូង ដែលបានវាយប្រហាររដ្ឋ Florida ក្នុងរយៈពេលជាង១ទសវត្សរ៍ ហើយបានធ្វើឲ្យដាច់ចរន្តអគ្គិសនី និងធ្វើឲ្យមានទឹកជំនន់ដោយសារទឹកភ្លៀង ដែលគេរំពឹងគិតថា ឡើងដល់ទៅ៥០សង់ទីម៉ែត្រនៅកន្លែងខ្លះ។
អភិបាលរដ្ឋ Florida លោកRick Scott បានថ្លែងថា ខ្យល់ព្យុះ Hurricane Hermine កម្រិតមួយនេះអាចបង្កជាស្ថានភាពគំរាមដល់អាយុជីវិតមនុស្ស។
យន្តហោះល្បាតមួយគ្រឿងដែលហោះជិតតំបន់ខ្យល់ព្យុះកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យដឹងថា លំនឹងខ្យល់ព្យុះគឺមានល្បឿនដល់ទៅ១៣០គីឡូម៉ែត្រក្នុង១ម៉ោង មិនយូរប៉ុន្មានមុនពេលវាធ្វើឲ្យបាក់ដី។
លោក Rick Scott បានប្រកាសដាក់សង្កាត់ចំនួន៥១ ក្នុងរដ្ឋ Florida ឲ្យស្ថិតក្នុងភាព អាសន្ន នៅពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសុំឲ្យភ្នាក់ងារគ្រប់គ្រង កិច្ចការសង្គ្រាះបន្ទាន់របស់រដ្ឋាភិបាលសហព័ន្ធជូនដំណឹងលោកជាប្រចាំអំពីការវិវត្តរបស់ខ្យល់ព្យុះនេះ៕