ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ​ត្រូពិក​ឈ្មោះ Ana គំរាមកំហែង​រដ្ឋ Carolina

រូបភាព​ពី​ផ្កាយ​រណប​របស់​ NASA GOES បង្ហាញ​ពី​ខ្យល់​ព្យុះ​ Ana ខណៈ​ដែល​វា​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​នៅ​ថ្ងៃ​នេះ​ ដែល​មាន​ល្បឿន​ប្រមាណ​ជា​២៧៥គ.ម. នៅ​ភាគ​ខាង​ត្បូង​នៃ​ឆ្នេរ​ខ្សាច់ Myrtle ក្នុង​រដ្ឋ​ South Carolina កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។

ឆ្នេរ​សមុទ្រ​អាគ្នេយ៍​ស.រ.អា.​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​ខ្យល់​ព្យុះ​ត្រូពិក​ Ana ដែល​ជា​ខ្យល់​ព្យុះ​ទី​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​នៃ​រដូវ​ខ្យល់​ព្យុះ​សង្ឃរា​មហាសមុទ្រ​ Atlantic ដែល​នឹង​បោកបក់​ទៅ​កាន់​រដ្ឋ​ North Carolina និង​រដ្ឋ​ South Carolina។​

មជ្ឈមណ្ឌល​ជាតិ​ខាង​ខ្យល់​ព្យុះសង្ឃរា​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ​ Florida បាន​ទស្សន៍​ទាយ​ថា​ខ្យល់​ព្យុះ​ Ana នឹង​បោកបក់​ទៅ​លើ​ឆ្នេរសមុទ្រ​នៃរដ្ឋ​ទាំង​ពីរនេះ​នៅ​មុន​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមាន​ដល់​អ្នក​ទៅ​លេង​តាម​ឆ្នេរ​ខ្សាច់​ និង​មាត់​សមុទ្រ​ថា​ខ្យល់​ព្យុះ​នេះ​អាច​នាំ​ឱ្យ​មាន​ចរន្ត​ទឹក​ប្រកប​ដោយ​គ្រោះថ្នាក់​ហើយ​បាន​ណែនាំ​កុំ​ឱ្យ​មនុស្ស​ចុះ​លេង​ក្នុង​ទឹក។

ការ​ព្រមាន​អំពី​ខ្យល់​ព្យុះ​ត្រូពិក​នេះ​ធ្វើ​ឡើង​សម្រាប់​តំបន់​ពី​ទន្លេ South Santee River ក្នុង​រដ្ឋ​ South Carolina ទៅ​ដល់​ Cape Lookout ក្នុង​រដ្ឋ North Carolina៕

XS
SM
MD
LG