ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លទ្ធផល​ផ្លូវការ​បឋម​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នីហ្សេរីយ៉ា


ពលរដ្ឋ​នីហ្សេរីយ៉ា​អាន​កាសែត​ដែល​មាន​ចុះផ្សាយ​អំពី​ការ​បោះ​ឆ្នោត​ នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​អាប៊ូចា (Abuja) នៃ​ប្រទេស​នីហ្សេរីយ៉ា កាលពីថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ២០១៥។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​នីហ្សេរីយ៉ា​ (Nigeria) បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ នៅ​ក្រោយ​ស.រ.អា.​និង​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា​មានការ​ប៉ុនប៉ង​គៃបន្លំ​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត។

កាល​ពី​ថ្ងៃ​ច័ន្ទ​ គណៈកម្មការ​នេះ​បាន​ប្រកាស​លទ្ធផល​សរុប​ជា​ផ្លូវការ​មក​ពី​រដ្ឋ៨​និង​រដ្ឋធានី​អាប៊ូចា ​(Abuja)។ គណៈកម្មការ​នេះ​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ Goodluck Jonathan​ បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ​បី​និង​នៅ​ក្នុង​ដែន​ដី​រដ្ឋធានី​សហព័ន្ធ​ ចំណែក​ឯលោក Muhammadu Buhari ​ដែល​ជា​គូ​ប្រជែង​របស់​លោក​ បាន​ឈ្នះ​ក្នុង​រដ្ឋប្រាំ​ផ្សេង​ទៀត។

ជ័យជម្នះ​ក្នុង​រដ្ឋ​បួន​ក្នុង​បណ្តា​ជ័យជម្នះ​របស់​លោក ​Buhari ​មាន​ទ្បើង​នៅ​ក្នុង​រដ្ឋ​នៅប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ដែល​ជា​ទូទៅបាន​ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​មាន​ការ​គាំទ្រ​ខ្លាំង​ដល់លោក​ប្រធានាធិបតី​ Jonathan។

លោក ​Attahiru Jega ​ប្រធាន​គណៈកម្មការឯករាជ្យ​រៀបចំ​ការ​បោះឆ្នោះ​ជាតិ​នីហ្សេរីយ៉ា​(INEC) ​បាន​និយាយ​ថា​លទ្ធផល​បន្ថែម​ទៀត​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​បន្ទាប់៕

XS
SM
MD
LG