ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នីហ្សេរីយ៉ា​រត់​គេច​​ខ្លួន​​ពី​​ការ​​កាប់​​សម្លាប់​​​របស់​​​ក្រុម​ Boko Haram ​នៅ​​ភាគ​ឦសាន្ត


ពលរដ្ឋ​នីហ្សេរីយ៉ា​រត់​គេច​ខ្លួន​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ សកម្មប្រយុទ្ធ​ Boko Haram ដោយ​ចូល​ទៅ​ក្នុង​ប្រទេស​ឆាដជិតនោះ​។
ពលរដ្ឋ​នីហ្សេរីយ៉ា​រត់​គេច​ខ្លួន​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ សកម្មប្រយុទ្ធ​ Boko Haram ដោយ​ចូល​ទៅ​ក្នុង​ប្រទេស​ឆាដជិតនោះ​។

អ្នក​ស្រុក​នៅ​ក្នុង​រដ្ឋ​ Adamawa​ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ភាគ​ឦសាន​ បាន​គេច​ចេញ​ពី​ភូមិ​របស់​ខ្លួន​ទៅ​កាន់​ធានី​រដ្ឋ​ ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​សាហាវ​របស់​ពួក​សកម្មប្រយុទ្ធ​ Boko​ Haram​ នៅ​ក្នុង​យុទ្ធនាការ​នៃ​អំពើ​ហិង្សា​ចុង​ក្រោយ​ របស់​ក្រុម​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់។​

រវាង​ថ្ងៃ​សុក្រ​មុន​និង​ថ្ងៃ​ចន្ទ​នេះ​ ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​យ៉ាង​តិច​ ៥​ នៅ​ក្នុង​តំបន់​ Michika។​ អ្នក​ស្រុក​និយាយ​ថា​ ពួក​យុទ្ធជន​ទាំង​នោះ​បាន​ប្រើ​ ម៉ូតូ​ និង​រថយន្ត​ ដើម្បី​ប្លន់​យក​ ឥវ៉ាន់​ និង​ដុត​ផ្ទះ​អ្នក​ស្រុក​នៅ​គ្រប់​ភូមិ៕

XS
SM
MD
LG