ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​បច្ចេកទេស​និង​អំពើ​ហិង្សា​ធ្វើ​ឲ្យ​យឺត​ការ​បោះឆ្នោត​នៅ​នីហ្សេរីយ៉ា​ប៉ុន្តែ​មិន​បាន​បញ្ឈប់​ការ​បោះ​ឆ្នោត​ទេ


បុរស​ម្នាក់​ស្វែង​រក​ឈ្មោះ​របស់​គាត់​នៅ​លើ​បញ្ជី​មុន​ពេល​គាត់​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្រុង​ Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥។

ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា (Nigeria) នឹង​ចូល​ក្នុង​ថ្ងៃ​ទី​ពីរ​ក្រោយពី​ក្រុម​មន្ត្រី​បាន​ផ្អាក​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ខ្លះ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​និង​ការ​ពន្យា​ពេល​យូរ។

ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​នៅ​ក្នុង​តំបន់​ភាគច្រើន​របស់​ប្រទេស​ កាលពី​ថ្ងៃសៅរ៍ ហើយ​ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង។ ក៏ប៉ុន្តែ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៃប្រទេស​នីហ្សេរីយ៉ា​បាន​និយាយ​ថាការ​បោះឆ្នោត​មាន​បើក​ធ្វើ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ក្នុង​តំបន់​ដែល​ដំណើរ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​អ្នក​បោះឆ្នោត​ដែល​បាន​ត្រូវ​តម្រូវ​ឱ្យ​មាន​បាន​ត្រូវ​ផ្អាក។

ការ​បោះឆ្នោត​នេះ​បាន​ត្រូវ​រារាំង​ដោយ​ការ​វាយ​ប្រហារ​មួយ​ដោយ​ជន​ជាប់​សង្ស័យ​ថា​ជា​ក្រុម​បះបោរ​ Boko Haram នៅ​ក្នុងរដ្ឋ​ Gombe នា​ប៉ែក​ឦសាន​ប្រទេស។ ក្រុម​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ភ្នែក​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ក្រុម​ជន​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​ភូមិ​បី​ក្នុង​រដ្ឋ​នោះ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៤នាក់​ស្លាប់។

លោក kashim Settima អភិបាល​រដ្ឋ​ Borno ដែល​ជា​រដ្ឋ​នៅ​ជាប់​នោះ​បាន​និយាយ​ថា​ក្រុម​បះបោរ​បាន​សម្លាប់​មនុស្ស​២៥នាក់​នៅ​ក្នុងភូមិ​ Buratai នៅ​យប់​ថ្ងៃ​សុក្រ​មុនថ្ងៃ​បោះឆ្នោត៕

XS
SM
MD
LG