ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ទីមួយស.រ.អា.​​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ទ្វីប​អាហ្រ្វិក​ដើម្បី​គូស​បញ្ជាក់​ពី​ឧបសគ្គ​ក្នុង​ការ​សិក្សា​សម្រាប់​ក្មេង​ស្រី


រូបឯកសារ៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ស្ត្រី​ទីមួយ​ Michelle Obama​ និង​កូនៗ​របស់​លោក នៅ​ថ្ងៃ​លោក​ស្បថ​ចូល​កាន់​តំណែង​កាលពីឆ្នាំ២០១៣​នៅ​សេតវិមាន។
រូបឯកសារ៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ស្ត្រី​ទីមួយ​ Michelle Obama​ និង​កូនៗ​របស់​លោក នៅ​ថ្ងៃ​លោក​ស្បថ​ចូល​កាន់​តំណែង​កាលពីឆ្នាំ២០១៣​នៅ​សេតវិមាន។

ស្ត្រីទី​មួយ​ស.រ.អា.​គឺ​លោក​ស្រី​ Michelle Obama​ ភរិយា​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ នឹង​ធ្វើដំណើរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ ដើម្បី​គាំទ្រ​ដល់ការ​សិក្សា​របស់កុមារី​នៅ​ទីនោះ។

លោក​ស្រី​អូបាម៉ា​នឹង​គូស​បញ្ជាក់​អំពី​ការ​ផ្តួច​ផ្តើម​គំនិត​សំខាន់​មួយ​របស់​លោក​ស្រី​ គឺ​កម្មវិធី​ Let Girls Learn ​ដែល​មាន​ន័យ​ថា៖ បើក​ឱ្យ​ក្រុម​នារី​រៀនសូត្រ»។ នាង​ Sasha ​និង​នាង Malia​ ដែល​ជា​កូន​ស្រី​របស់​លោក​និង​លោក​ស្រី​អូបាម៉ា​ និង​អ្នកស្រី​ Mariam Robinson ដែល​ជា​ជីដូន​នៃ​នារី​ទាំង​ពីរ​នាក់​នេះ​ក៏​នឹង​ចូល​រួម​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ដែរ​ ដែល​នឹង​មាន​ការ​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា ម៉ារ៉ុក​ និង​ប្រទេស​អេស្បាញ។​

លោក​ Ben Rhodes ​ដែល​ជា​ទីប្រឹក្សា​រង​ខាង​សន្តិសុខជាតិ​នៅ​ឯ​សេតវិមាន​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រថា៖ «យើង​មាន​ជំនឿ​យ៉ាង​ខ្លាំង​ថា​ ការ​សិក្សា​អប់រំ​និង​ការ​ផ្តល់​អំណាច​ឱ្យ​ក្រុម​មនុស្ស​វ័យ​ក្មេង​មាន​សារៈ​សំខាន់​ដល់​តំបន់​មួយ​ដែល​មាន​ចលាចល​ច្រើន​ ជាពិសេស​ដោយសារ​មាន​ប្រជារាស្ត្រ​វ័យ​ក្មេង​ច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​នោះ»។

កន្លែង​ឈប់​សំចត​ទី​មួយ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ប្រទេស​លីបេរីយ៉ា​ ដែល​នៅ​ទី​នោះ​ស្ត្រី​ទី​មួយ​នៃ​ស.រ.អា.​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ​មួយ​ជាមួយ​លោក​ស្រី​ប្រធានាធិបតី Ellen Johnson Sirleaf ​ដែល​ជា​ស្ត្រី​ទីមួយ​ជាប់ឆ្នោត​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋក្នុង​ទ្វីប​អាហ្វ្រិក។​

បន្ទាប់​មក​លោក​ស្រី​អូបាម៉ា​នឹង​អញ្ជើញ​ទៅ​ទស្សនា​កន្លែង​ហ្វឹកហ្វឺន​មួយ​នៃ​ក្រុម​ Peace Corps ​នៅ​ក្នុង​ក្រុង ​Kakata​ ប្រទេស​លីបេរីយ៉ា​ ដើម្បី​មាន​ប្រសាសន៍​ទៅ​កាន់​ស្ត្រី​ដែល​ចូល​រួម​ក្នុង​កម្មវិធី​«ស្រ្តី​ដឹកនាំ​ពិភព​លោក»៕

XS
SM
MD
LG