ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ករណី​មេរោគវីរុស​កូរ៉ូណា​ទីមួយ​នៅ​ក្នុង​ប្រទេស​លីបង់


មនុស្ស​ពាក់​ម៉ាស់​ជិះ​ម៉ូតូ​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ Rafik Hariri ជា​មន្ទីរ​ពេទ្យ​ដែល​កំពុង​ដាក់​អ្នក​ឆ្លង​វីរុស​កូរ៉ូណា លើក​ទី​១​ នៅ​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០២០។

កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​លីបង់​បាន​បញ្ជាក់​ថា ​មាន​ករណី​មេរោគវីរុស​កូរ៉ូណា​ទីមួយលើ​ស្ត្រី​ម្នាក់​អាយុ​៤៥​ឆ្នាំ​ដែល​បាន​មក​ពី​ប្រទេស​អ៊ីរ៉ង់​ ហើយ​កំពុង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ។

រដ្ឋមន្ត្រី​សុខាភិបាល​លីបង់​ លោក​ Hassan Hamad​ បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​ថា៖ «យើង​បញ្ជក់​ថា​មាន​ករណី​ទីមួយ​នៅ​ថ្ងៃ​នេះ»។

លោក​បាន​និយាយ​បន្ថែម​ថា​ ករណី​សង្ស័យ​ពីរ​ទៀត​កំពុង​ត្រូវ​ស៊ើប​អង្កេត។

ស្ត្រី​នេះ​បាន​មក​ដល់​ប្រទេស​លី​បង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​ជើង​ហោះ​ហើរ​មួយ​ពីក្រុង​ Qom​ ក្នុង​ប្រទេស​អ៊ីរ៉ង់។​ ស្ត្រី​រូប​នេះ​និង​អ្នក​ជាប់​សង្ស័យ​ថា​មាន​ជំងឺ​នេះ​ពីរ​នាក់​ទៀត​បាន​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​មន្ទីរពេទ្យ ​Rafik Hariri របស់​រដ្ឋាភិបាល​ក្នុង​ក្រុង​បេរូត។​

នៅ​ពេ​ល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា មាន​មនុស្ស​ពីរ​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​នេះ។

លោក​ Kianoush Jahanpour​ អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល​អ៊ីរ៉ង់​បាន​និយាយ​ថា​ ករណី​អ្នក​ជំងឺ​ថ្មីៗ​នេះ​មាន​ទាក់​ទិន​នឹង​ក្រុង​ Qom ​ដែល​នៅ​ទីនោះ​អ្នក​ជំងឺ​ចាស់ៗ​ពីរ​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ។ រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​១៨​នាក់​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយ​មាន​រួម​បញ្ចូល​ទាំង​អ្នក​ជំងឺ​បួន​នាក់​ដែល​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ។

មន្ត្រី​ម្នាក់​ទៀត​នៃ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​គឺ​លោក ​Minoo Mohraz បាន​និយាយ​ថា មេរោគ​វីរុស​នេះ​អាច​ឆ្លង​ពី​ពួក​កម្មករ​ចិន​ធ្វើការ​នៅ​ក្នុង​ក្រុង​ Qom ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ ក្រុមហ៊ុន​ចិន​មួយ​កំពុង​កសាង​រោងចក្រ​ថាមពល​ព្រះ​អាទិត្យ​មួយ​នៅ​ក្នុង​ក្រុង ​Qom៕

XS
SM
MD
LG