ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឱសថ​ព្យាបាល​ជំងឺ​ Ebola កំពុង​ត្រូវធ្វើតេស្តនៅក្រុង Wuhan សម្រាប់ព្យាបាល​ប្រឆាំង​នឹង​​វីរុស​កូរ៉ូណា


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសការពារខ្លួននៅខាងក្រៅស្ថានីយរថភ្លើងមួយនៅក្រុងសៀងហៃ ប្រទេសចិន។

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​មួយ​និយាយ​ថា ​ខ្លួន​កំពុង​ធ្វើការ​ជាមួយអាជ្ញាធរ​ចិនដើម្បីឲ្យ​ដឹង​ថា​តើ​ឱសថ ​remdesivir ប្រឆាំង​នឹង​មេរោគ​វីរុស​អាចផ្តល់​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាពសម្រាប់ជន​រង​គ្រោះដោយសារ​ការ​រាតត្បាត​យ៉ាង​លឿននៃ​មេរោគ​វីរុស​កូរ៉ូណា​ដែលគេ​ស្គាល់ថា​ COVID-19​ ឬទេ។​

ក្រុមហ៊ុននេះសង្ឃឹម​ថា ​នឹងមានចម្លើយ​មិនហួស​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ទេ។ មន្ត្រី​នៃក្រុមហ៊ុន Gilead Sciences ដែល​បានបង្កើត​ថ្នាំ remdesivir សម្រាប់​ព្យាបាល​ជំងឺ Ebola និង​ជំងឺ​មួយ​ទៀត បាននិយាយ​ប្រាប់វីអូអេថា ​ក្រុម​ហ៊ុននេះបាន​ចាប់ផ្តើម​ការ​សាកល្បងពីរ​ក្នុង​ចំណោម​អ្នកជំងឺដែលមានផ្ទុកមេរោគ​នេះ​ «ដើម្បី​កំណត់អំពី​សុវត្ថិភាព​និង​ប្រសិទ្ធភាពនៃ​ឱសថ​ remdesivir ជា​សក្តានុពល​សម្រាប់​ព្យាបាល​កម្ចាត់​មេរោគេវីរុស​កូរ៉ូណា»។

ការ​សាកល្បង​នេះ​បាន​ត្រូវ​ស្វាគមន៍​ដោយ​កក់ក្តៅ​នៅក្នុង​ប្រទេស​ចិនដែល​នៅ​ទី​នោះទីភ្នាក់ងារ​ព័ត៌មាន​ជា​ផ្លូវ​ការ​របស់ប្រទេស​នេះ​បានអបអរ​សាទរ​ជា​មួយអត្ថបទ​មួយ​នៅ​ទំព័រ​ខាងមុខ។

មាន​ហេតុ​ផល​ខាងវិទ្យាសាស្ត្រ​ថែម​ទៀតដើម្បី​ឱ្យមានសេចក្តី​សង្ឃឹមដោយមានរួមបញ្ចូល​ករណី​នៃអ្នកជំងឺ​អាមេរិកាំង​ម្នាក់​មានផ្ទុកមេរោគ​វីរុស​កូរ៉ូណា​ដែលបានរើប​យ៉ាង​លឿន​ពីជំងឺនេះ​កាល​ពី​ខែ​មករា ក្នុង​ពេល​តែ​ ២៤ម៉ោង ក្រោយពី​បានប្រើឱសថ remdesivir។​ នៅមុន​ប្រើបាស់​ថ្នាំ​នេះ​ រោគ​សញ្ញា​របស់អ្នកជំងឺនេះបានបង្ហាញសញ្ញាអាក្រក់​ជាង​មុន។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយពីក្រុម​ហ៊ុន​ Gilead បានចែងថា​ការសាកល្បង​ដំបូង​បានចាប់ផ្តើម​ចុះឈ្មោះអ្នកជំងឺនៅ​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ។ ​ក្រុមហ៊ុន​នេះ​ក៏បាននិយាយ​ដែរ​ថា​ ខ្លួនបានផ្តល់ឱ្យ​ប្រទេសចិន «នូវថ្នាំ​ remdesivir គ្រប់គ្រាន់​សម្រាប់ព្យាបាល​អ្នក​ចូល​រួមក្នុង​ការ​សាកល្បង​នេះ​ចំនួនរហូត​ដល់៥០០​នាក់»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​មាន​មូលដ្ឋានក្នុង​ក្រុង Shanghai បាន​រាយការណ៍​ថា​ពួកគេ​បានឃើញ​ឯកសារមន្ត្រីគយដែលអនុញ្ញាតឱ្យ​ថ្នាំ​ remdesivir ២ពាន់ ៨រយ ៤៣​ប្រអប់ដែលបានដឹក​ជញ្ជូនទៅ​ដល់ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ៤ ខែ​កុម្ភៈ​ ត្រូវយក​ចេញពី​យន្តហោះ​សម្រាប់សាកល្បង​ព្យាបាលអ្នកជំងឺ៕

XS
SM
MD
LG