ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជួល​ផ្ទះ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​ការបណ្ដេញ​ចេញ


រូបឯកសារ៖ តង់​របស់​ជន​គ្មាន​ផ្ទះសម្បែង​នៅ​តាម​មហាវិថី Beaudry ក្នុង​ទីក្រុង Los Angeles រដ្ឋ​ California សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ដែល​ជួល​ផ្ទះ​គេ​ស្នាក់នៅ ​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​និង​ការបាត់បង់​ការងារ​បង្កឡើង​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ។

ការព្រមាន​របស់​ក្រុម​លំនៅដ្ឋាន​ជាតិ​ថា មនុស្ស​រាប់​លាន​នាក់​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​ចុង​ឆ្នាំ​នេះ ដោយសារ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ការបាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ បណ្ដាល​មកពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩បាន​ក្លាយ​ជា​ការ​ពិត​សម្រាប់​អ្នកស្រី Ashley Johnson ។

អ្នក​ស្រី Johnson ជា​ម្ដាយ​វ័យ​ក្មេងរបស់​កូន​បី​នាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង Kansas រដ្ឋ​ Missouri ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​ផ្ទះ​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ ។

អ្នកស្រី Johnson និយាយ​ខ្សឹបៗ ស្រប​ពេល​ដែល​កូនៗ​របស់​អ្នកស្រី​មើល​ទូរទស្សន៍​ក្នុង​បន្ទប់​ជាប់​នោះថា៖​ «ថ្មីៗ​នេះ​ខ្ញុំ​ព្យាយាម​ទាក់ទង​ទៅ​ខាង​ក្រៅ​ដើម្បី​សុំ​សេវា​ប្រឹក្សា​យោបល់​ព្រោះ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បន្តិច»។

នៅ​ក្នុងខែ​សីហា ក្រុម​សម្ព័ន្ធភាព​ជាតិ​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​ (NLIHC) បាន​ប្រ កាស​ថា ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ៣០​ ទៅ ៤០ លាន​នាក់ នឹង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ក្នុង​ប៉ុន្មាន​ខែ​នេះ។ NLIHC ជា​ក្រុម​ដែល​ធ្វើការផ្តោត​លើ​គោលនយោបាយ​លំនៅដ្ឋាន​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប លំនៅដ្ឋាន​និង​វិភាគ​ទិន្នន័យ​ដើម្បី​បង្កើត​ជា​ការព្យាករណ៍​មួយ​សម្រាប់​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​ទូទាំង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ដែលNLIHC រាយការណ៍​អំពី​រឿង​នេះ ជំនួយពី​រដ្ឋាភិបាល​សហព័ន្ធ​ជាផ្នែក​មួយ​នៃ​អត្ថៈប្រយោជន៍​នៃ​ការ​គ្មាន​ការងារ​ធ្វើ​ដែល​ផ្ដល់​ជំនួន​ថវិកា​ដល់​ពល រដ្ឋ​រាប់​លាន​នាក់​ ក្រោម​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ខកិច្ចបន្ទាន់ ក៏​បាន​បញ្ចប់​នៅ​ក្នុង​ខែកក្កដា។ ការ​ហាម​ឃាត់​បណ្ដោះ​អាសន្ន​ចំពោះ​ការបណ្ដេញ​ចេញ​ពីផ្ទះ​ដែល​បាន​អនុម័ត​ដោយ​មជ្ឈ មណ្ឌល​បង្ការ​ និងការពារជំនឺ​ឆ្លង​របស់​អាមេរិក CDC កាល​ពី​ថ្ងៃ​ទី០១ ខែកញ្ញា បាន​ចេញ​មក​រៀង​យឺត​បន្តិច​សម្រាប់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដូច​អ្នកស្រី Johnsonជាដើម ។

រូបឯកសារ៖ ជន​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ​តាម​ផ្លូវ​ថ្មើរជើង​នៅ​ទីប្រជុំជន​ក្រុង Salem រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ជន​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ​តាម​ផ្លូវ​ថ្មើរជើង​នៅ​ទីប្រជុំជន​ក្រុង Salem រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

បាត់បង់ការងារ​បន្ទាប់​បន្សំ

អ្នកស្រី Johnson ដែល​នៅ​មាន​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ បាន​បាត់បង់​ប្រាក់​ចំណូល​សំខាន់​ពី​ការងារ​បន្ទាប់​បន្សំ​របស់​អ្នកស្រី​នៅពេល​ដែល​ជំងឺ​កូវីដ១៩ រាតត្បាត​ទីក្រុង Kansas ដែល​ជា​ទីក្រុង​កំណើត​របស់​អ្នកស្រី ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី Johnson តាម​កិច្ចសម្ភាសន៍​តាមSkype ជាមួយ​វីអូអេ​កាល​ពីខែ​កញ្ញា ។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​ជា​គ្រូ​បង្វឹក​ផ្នែក​ថែទាំ​សុខភាព និង​លំហាត់ប្រាណ និង​ជា​អ្នក​បើក​តាក់ស៊ី​ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ «ប៉ុន្តែ​ដោយ​សារ​ជំងឺ​កូវីដ១៩ ខ្ញុំ​មិន​មាន​អតិថិ ជន​ទៀត​ទេ ដូច្នេះ​ហើយ​ខ្ញុំ​រំពឹង​តែ​លើ​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ​ប៉ុណ្ណោះ» ។

អ្នកស្រី Johnson ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​កន្លែង​ស្នាក់​នៅមួយ​កន្លែង​ដែល​អ្នកស្រី​ធ្លាប់​រស់​នៅ​ជា​មួយ​កូនៗទាំងបី។​

អ្នកស្រី​បាន​និយាយ​ថា៖ «រាគរាតត្បាត​និងបំរាម​ស្នាក់​នៅ​ក្នុង​ផ្ទះ​ធ្វើ​ឲ្យ​អ្នកស្រី​និង​កូនៗ​លំបាក»។

អ្នកស្រី Johnson ​ចូល​រួម​ប្រជុំ​ជាមួយ​អង្គការ KC Tenants ជា​ក្រុម​តស៊ូមតិ​ទាក់ទង​នឹង​លំនៅ ដ្ឋាន​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​នៅ​ក្នុង​ទីក្រុង Kansas ។

ដូចគ្នា​ទៅ​នឹង​ផ្នែក​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស រដ្ឋ Missouri បាន​ជួប​ប្រទះ​នឹង​វិបត្តិ​លំនៅ ដ្ឋាន​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​រួច​ទៅ​ហើយ​ នៅ​ដែល​រាគ​រាត​ត្បាត​បាន​មក​ដល់ ។

នៅ​ដើម​ខែ​កញ្ញា ប្រធាន​អង្គការ​ KC Tenants អ្នកស្រី Tara Raguveer បាន​ប្រាប់ VOA តាម​ Skype ថា​ប្រមាណ​ជិត ៥០%​នៃ​អ្នក​ជួល​ផ្ទះ​ក្នុង​រដ្ឋ Missouri ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​បណ្ដេញ​ចេញ​ពីផ្ទះ​ពី​ព្រោះ​ពួកគេ​មិន​អាច​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​បាន ។

អ្នកស្រី Raghuveerបាន​និយាយ​ថា៖ «នៅ​ពេល​មិន​ទាន់​មាន​វ៉ាក់សាំង លំនៅដ្ឋាន​គឺ​ជា​វេជ្ជ បញ្ជា ។ យើង​ទាំងអស់​គ្នា​ ត្រូវ​បានប្រាប់​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ថែរក្សា​សុខភាព​យើង​និង​មិនបង្កហានិភ័យ​សុខភាព​ដល់​អ្នកជិតខាង ប៉ុន្តែ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ប្រទេសដែល​មិនអាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​បាន​ក្រោម​ហេតុផល​ថា ពួក​គេ​គ្មាន​ផ្ទះ ពួកគេ​គ្មាន​កន្លែង​ស្នាក់ នៅ ​ឬដោយ​សារ​តែ​ផ្ទះ​របស់​ពួកគេ​មិន​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ ៕

ប្រែសម្រួល​ដោយ​លោក សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG