អ្នកថតរូប Drone និងអ្នកថតវីដេអូមកពីជុំវិញពិភពលោកបានបញ្ជូនស្នាដៃជាង៦៥.០០០ ចូលរួមការប្រកួតប្រជែងតាមអ៊ីនធឺណិតប្រចាំឆ្នាំ។ អ្នកស្រី Julie Taboh នៃ VOA រំលេចនូវស្នាដៃដែលឈ្នះមួយចំនួន។ លោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ដ្រូន (Drone) ត្រូវបានគេប្រើជាប្រចាំក្នុងការធ្វើសង្គ្រាម ការអនុវត្តច្បាប់ និងកសិកម្ម។ ឥឡូវនេះ អាជីវកម្មរបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើងកំពុងប្រើប្រាស់វាដើម្បីជញ្ជូនចែកចាយនំខុកឃីនិងកាហ្វេ ភ្លាមៗទៅកាន់ទ្វារខាងមុខផ្ទះរបស់អ្នក។
ខណៈដែលការទទួលបានទឹកស្អាតប្រើប្រាស់កាន់តែមានភាពលំបាកនៅតាមតំបន់ជាច្រើនក្នុងពិភពលោក ក្រុមហ៊ុនមួយកំពុងប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍មួយដើម្បីជួយដោះស្រាយបញ្ហានេះសម្រាប់សហគមន៍ក្រីក្រនៅក្នុងសហរដ្ឋអាមេរិក។
ចូរអ្នកស្រមៃមើល ប្រសិនបើសត្វឆ្កែឬឆ្មារបស់លោកអ្នក អាចប្រើពាក្យដើម្បីឱ្យអ្នកដឹងពេលវាខឹង នៅកណ្ដោចកណ្ដែង ឬពេលវាឈឺនោះ។
អ្នកជំនាញខាងសំឡេងបានដឹងជាយូរមកហើយថា សំឡេងរបស់មនុស្សអាចផ្តល់ព័ត៌មានសំខាន់ៗអំពីសុខភាពផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសតិរបស់ពួកគេ។
អាហារចម្អិនហើយជាង ៤០ ភាគរយនៅសហរដ្ឋអាមេរិកត្រូវបានចោលជាកាកសំណល់។ ប៉ុន្តែអ្នកស្រី Julie Taboh នៃវីអូអេ រាយការណ៍ថា ក្រុមហ៊ុនមួយនៅប្រទេសហូឡង់ បានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចជួយកាត់បន្ថយកាកសំណល់ម្ហូបអាហារនៅតាមភោជនីយដ្ឋាននានា៕
នៅសហរដ្ឋអាមេរិក ភោជនីយដ្ឋាននិងហាងផ្គត់ផ្គង់ថ្នាំសង្កូវខ្លះ កំពុងប្រើប្រាស់ដ្រូន ដើម្បីដឹកជញ្ជូនអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដល់គេហដ្ឋានរបស់អតិថិជន៕
ក្រុមហ៊ុនទាំងពីរនេះបានបញ្ជាក់ថា ការធ្វើដំណើរតាមយន្តហោះប្រភេទនេះមិនសូវឮសំឡេងយន្តហោះខ្លាំង មានលក្ខណៈឋិតថេរបានយូរ និងមានការចំណាយទាបជាងការធ្វើដំណើរពីមុន៕
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រពីររូបនៃសាកលវិទ្យាល័យ Maryland បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមួយ ដែលអាចជួយបញ្ចៀសពីការរាំងខ្ទប់លើបណ្តាញអ៊ីនធឺណិតបាននៅក្នុងបណ្តាប្រទេសដែលរងការរឹតត្បិត៕
ប្រព័ន្ធសុវត្ថិភាពថ្មីដែលអាចការពារសុវត្ថិភាពអ្នកបើកបរបាន កំពុងត្រូវបានបង្កើតឡើងដើម្បីជួយសង្គ្រោះជីវិតមនុស្ស ១ ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ពីគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង៕
ក្រុមហ៊ុន ទីសក្ការៈបូជា និងទីកន្លែងស្នាក់នៅសម្រាប់ជនអាណាថា កំពុងប្រើកម្មវិធីគ្រប់គ្រងទីកន្លែងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើឲ្យកន្លែងធ្វើការ និងរស់នៅ មានលក្ខណៈស្របតាមការណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ពលរដ្ឋអាមេរិករាប់លាននាក់ដែលជួលផ្ទះគេស្នាក់នៅ កំពុងប្រឈមមុខនឹងការបណ្ដេញចេញ ដោយសារវិបត្តិសេដ្ឋកិច្ចនិងការបាត់បង់ការងារបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្រី Ruth Bader Ginsburg គឺជាស្ត្រីទីពីរ ដែលបានធ្វើជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក។
ការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានធ្វើឱ្យវិបត្តិផ្ទះសំបែងរឹតតែធ្ងន់ធ្ងរថែមទៀត។អ្នកជួលផ្ទះរាប់លាននាក់ក្នុងសហរដ្ឋអាមេរិកប្រឈមនឹងការបណ្តេញចេញ។
មនុស្ស៦៨លាន៥សែននាក់គ្មានទីកន្លែងរស់នៅដោយត្រូវបង្ខិតបង្ខំភៀសខ្លួនពីប្រទេសនានាជុំវិញពិភពលោក ជាចំនួនមនុស្សដែលគ្មានទីកន្លែងរស់នៅដ៏ច្រើនបំផុត។ នេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR។ កាលពីខែមិថុនា ឆ្នាំ២០១៦ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមចេញញត្តិទៅកាន់រដ្ឋាភិបាលនានាឲ្យធ្វើការជាមួយគ្នាហើយនិងរួមចំណែកដោះស្រាយបន្ទុកសម្រាប់ជនភៀសខ្លួនឲ្យបានត្រឹមត្រូវ។ ក៏ប៉ុន្តែ នៅពេលដែលពិភពលោកប្រុងប្រៀបរៀបចំសម្រាប់ទិវាជនភៀសខ្លួនពិភពលោកនៅថ្ងៃទី២០ ខែមិថុនា សារនេះមិនត្រូវបានគេយកចិត្តទុកដាក់ទេ។
ផ្ទាំងគំនូរនេះគឺជាកម្មសិទ្ធិរបស់ទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដែលមានស្នាដៃសិល្បៈកម្ររកបានជាច្រើន និងវត្ថុបុរាណផ្សេងៗទៀតដែលបង្ហាញពីសារៈសំខាន់នៃវប្បធម៌និងប្រវត្តិសាស្ត្រ។
ជារៀងរាល់ឆ្នាំ មនុស្សច្រើនជាង៣០០លាននាក់មកពីជុំវិញពិភពលោកបានទៅទស្សនាឧទ្យានជាតិរបស់អាមេរិក។
លោក Rubenstein មានអារម្មណ៍ថា លោកមានសំណាង ដែលអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់ ហើយយល់ថា វាជាការចាំបាច់ក្នុងការរួមចំណែកទៅឲ្យសហរដ្ឋអាមេរិកវិញ ដែលលោកជឿថា ជាប្រទេសដែលបានផ្តល់ឱកាសជាច្រើនដល់រូបលោក។
ទីភ្នាក់ងារឧទ្យានជាតិអាមេរិកត្រួតពិនិត្យលើតំបន់ការពារអភិរក្សមួយភាគធំ ហើយកាលពីឆ្នាំ២០១៦ ទីភ្នាក់ងារនេះបានប្រារព្ធខួបលើកទី១០០របស់ខ្លួន។
លោក Meyer មានគម្រោងធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនិងទៅទស្សនាគ្រប់ទីតាំងទាំងអស់នៃទីភ្នាក់ងារឧទ្យានជាតិអាមេរិក។ នេះគឺជាដំណើរកម្សាន្តមួយដែលលោកត្រូវធ្វើដំណើរទៅរដ្ឋទាំង៥០ក្នុងរយៈពេលបីឆ្នាំ។
ព័ត៌មានផ្សេងទៀត