ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន AstraZeneca ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មី​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន


រូបឯកសារ៖ បុគ្គលិក​ថែទាំ​សុខភាព​ ត្រៀម​ចាក់វ៉ាក់សាំង AstraZeneca នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុមហ៊ុន AstraZeneca បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ថ្មី​មួយ​ចំនួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន។

ព័ត៌មាន​ថ្មី​នេះ​ បាន​បង្ហាញ​ថា ផ្អែក​លើ​ការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​លើ​មនុស្ស​ជាង៣ ម៉ឺន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន មាន​ប្រសិទ្ធភាព ៧៦% ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​មាន​រោគ​សញ្ញា។

តួលេខ​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ គឺ​ជា​កែ​សម្រួល​ទៅ​លើ​តួលេខ​ចាស់ ដែល​ក្រុមហ៊ុន AstraZeneca បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ដែល​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ចំនួន ៧៩%។

ការ​ប្រកាស​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ទិន្នន័យ​និង​សុវត្ថិភាព​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន AstraZeneca «ប្រហែល​ជា​បាន​ដាក់​បញ្ជូល​នូវ​ព័ត៌មាន​ចាស់​មួយ​ចំនួន» ដែល​បាន​ពី​ការ​សាកល្បង​ដំណាក់កាល​ចុង​ក្រោយ​របស់​ខ្លួន «ដែល​ព័ត៌មាន​នោះ​ប្រហែលជា​មិន​បាន​បង្ហាញ​ពេញលេញ​អំពី​ទិន្នន័យ​នៃ​ប្រសិទ្ធភាព [របស់​វ៉ាក់សាំង​នេះ]»។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca គឺ​ជា​ជម្រើស​ដំបូង​បំផុត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ដោយសារតែ​វា​មាន​តម្លៃ​ថោក និង​មិន​សូវ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​សម្រាប់​ការ​ស្ដុក​ទុក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG