ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បើក​ព្រំដែន​​វិញ​ដល់​​ពលរដ្ឋ​ពី​ប្រទេស​១៤ តែ​​ហាម​ទេសចរ​អាមេរិក


អ្នកដំណើរ​មក​ដល់​អាកាស​យានដ្ឋាន​បាសេឡូណា​នៃ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០។
អ្នកដំណើរ​មក​ដល់​អាកាស​យានដ្ឋាន​បាសេឡូណា​នៃ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០។

ពលរដ្ឋ​ពី​​ប្រទេស​​ទាំង​១៤​ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​រួម​មាន​ ពលរដ្ឋ​ពី​ប្រទេស​អាល់ហ្សេរី អូស្ត្រាលី កាណាដា ហ្សកហ្ស៊ី ជប៉ុន ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ទុយនីស៊ី ថៃ​ និង​អ៊ុយរូហ្គាយ។

សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារបាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បើក​ព្រំដែន​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​១៤ ប៉ុន្តែ​ថា ​ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​យ៉ាង​ហោច​ណាស់ពីរ​សប្តាហ៍​ទៀត ​ដោយ​សារ​មាន​ការ​កើន​ករណី​ឆ្លង​កូវីដ១៩​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។

អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត​ដូច​ជា​រុស្ស៊ី ប្រេស៊ីល និង​ឥណ្ឌា ដែល​មាន​កំណើន​ការ​ឆ្លង​កូវីដ១៩​ដែរ​ ក៏​ត្រូវ​សហភាព​អឺរ៉ុប​ហាម​ឃាត់​ដែរ។

ពលរដ្ឋ​ពីប្រទេសទាំង​១៤​ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​រួម​មាន​ ពលរដ្ឋ​ពី​ប្រទេស​អាល់ហ្សេរី អូស្ត្រាលី កាណាដា ហ្សកហ្ស៊ី ជប៉ុន ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ទុយនីស៊ី ថៃ​ និង​អ៊ុយរូហ្គាយ។

ប្រទេស​ទាំង​១៤​ ដែល​សហភាព​អឺរ៉ុប​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​នេះ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ដែរ។ មន្ត្រី​អឺរ៉ុប​និយាយ​ខ្លួន​ក៏នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិន​ចូល​ដែរ ​នៅក្រោយពេល​ដែល​ប្រទេស​ចិន​ បាន​លើកលែងបម្រាមធ្វើ​ដំណើរ​នានា​ ដែល​បាន​ដាក់ចំពោះ​ពលរដ្ឋ​អឺរ៉ុប។

ការ​សម្រេចបើក​តំបន់​អឺរ៉ុប​ឡើង​វិញ​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​សេដ្ឋកិច្ច​ប្រទេសអឺរ៉ុបត្រូវ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ហើយ​ប្រទេស​នៅ​អឺរ៉ុប​ភាគ​ខាង​ត្បូង​ខ្លះ​ដូច​ជា​ក្រិក អ៊ីតាលី និង​អេស្ប៉ាញ ពឹង​ផ្អែក​ខ្លាំងលើ​វិស័យ​ទេសចរណ៍​ដែល​រង​ផង​បះពាល់​យ៉ាង​ខ្លាំង។

ជា​រៀងរាល់​ឆ្នាំ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​១៥​លាន​នាក់តែង​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​ ហើយ​មាន​ពលរដ្ឋ​អឺរ៉ុប​ប្រមាណ​១០​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG