គេអាចធ្វើដំណើរតាមរថក្រោះតិចជាងបីម៉ោងពីព្រំដែនរុស្ស៊ី ដោយកាត់តាមវាលស្មៅធំធេងនិងព្រៃនៃតំបន់បាល់ទិកទៅកាន់មូលដ្ឋានយោធា Tapa ក្នុងប្រទេសអេស្តូនី។
មូលដ្ឋានយោធានេះធ្លាប់ជាមូលដ្ឋានរបស់កងទ័ពរុស្ស៊ី តែនៅពេលនេះមូលដ្ឋានTapa មានក្រុមទាហានអង្គការអូតង់មួយពាន់នាក់គឺទាហានអង់គ្លេស៨០០នាក់និងទាហានដាណឺម៉ាក់២០០នាក់ ហើយមានកងក្រោះ, កងរថពាសដែកនិងកងកាំភ្លើងផងដែរ។
ក្រុមទាហានអូតង់ទាំងនេះជាផ្នែកមួយផ្លូវការនៃកម្មវិធីវត្តមានឆ្ពោះទៅមុខដែលបានត្រូវពង្រឹង (Enhanced Forward Presence) របស់សម្ព័ន្ធភាពនេះដែលបានត្រូវយល់ព្រមកាលពីឆ្នាំ២០១៦ ហើយដែលមានគោលដៅធ្វើការរារាំងដល់ការលុកលុយណាមួយទៅក្នុងពួករដ្ឋក្នុងតំបន់បាល់ទិក។
រឿងក្រៅផ្លូវការ វត្តមានរបស់ក្រុមទាហានទាំងនេះបានត្រូវនិយាយយោងជាញឹកញយថា ជាកងកម្លាំងខ្សែបំផ្ទុះគ្រាប់បែក (tripwire'force) ដែលមានន័យថាការឈ្លានពានណាមួយដោយប្រទេសរុស្ស៊ីនឹងនាំឱ្យមានអន្តរាគមន៍របស់អង្គការអូតង់ដើម្បីការពារប្រទេសអេស្តូនី។
កងកម្លាំងស.រ.អា.បានត្រូវដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ ដើម្បីបំពេញមុខនាទីស្រដៀងគ្នានេះដែរហើយក៏មានក្រុមទាហានត្រៀមប្រយុទ្ធតាំងទីក្នុងប្រទេសឡេតូនី និងប្រទេសលីទុយអានី ផងដែរ៕