ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អេហ្ស៊ីប​កាត់​ទោស​ប្រហារ​ជីវិត​មេដឹកនាំ​ភាតរភាព​អ៊ីស្លាម​និង​មនុស្ស​១៣​នាក់​ផ្សេង​ទៀត

រូបថត​ឯកសារ៖ មេដឹកនាំ​ភាតរភាព​អ៊ីស្លាម​នៃ​ប្រទេស​អេហ្ស៊ីប​ លោក Mohammed Badie (រូបក្រោម​កណ្តាល)​ និង​បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុម​ភាតរភាព​អ៊ីស្លាម​ លោក Salah Soltan (ស្តាំ) ក្នុង​ពេល​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​បន្ទប់​សវនការ​ក្នុង​ទីក្រុង​គែរ​ កាលពីថ្ងៃទី​១ ខែ​មេសា ឆ្នាំ២០១៤។

តុលាការ​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​ បាន​កាត់​ទោស​ប្រហារ​ជីវិត​លោក Mohammed ​Badie ​មេដឹក​នាំ​ពួកភាតរភាព​អ៊ីស្លាម​ (Muslim ​Brotherhood) និង​ចុង​ចោទ​១៣នាក់​ទៀត​ពី​បទ​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា។

ការ​កាត់​ទោស​កាល​ពី​ថ្ងៃ​សៅរ៍​ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ទោស​ជាប់គុក​មួយ​ជីវិត​សម្រាប់​លោក​ Mohammad Soltan​ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត អេហ្ស៊ីប​ ដែល​មាន​ទោស​ពីបទ​គាំទ្រ​ពួក​ជន​សកម្ម​ប្រយុទ្ធ។

ក្រសួង​ការបរទេស​របស់​ស.រ.អា.​បាន​និយាយ​ថា ខ្លួន​«ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង»​ចំពោះ​ការ​កាត់​ទោស​លោក ​Soltan ​ហើយ​ក៏​ខ្វល់​ខ្វាយ​ដែរ​អំពី​សុខភាព​និង​ការ​ឃុំឃាំង​លោក។ ​ក្រសួង​ការបរទេស​អាមេរិកាំង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​អេហ្ស៊ីប​ឱ្យ​ដោះលែង​លោក ​Soltan​ ដោយសារ​ហេតុផល​មនុស្សធម៌។

ចុង​ចោទ​ទាំង​នោះ​ អាច​តវ៉ា​ទ្បើង​ឧទ្ធរណ៍​ដែលជា​ដំណើរ​ការ​មួយ​មាន​រយៈ​ពេលច្រើន​ឆ្នាំ។ បុរស​ទាំង​នេះ​ឋិតនៅ​ក្នុង​ចំណោម​ក្រុម​ជន​រាប់ពាន់​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំឃាំង​នៅ​ក្រោយ​ការ​បណ្តេញ​លោក​ប្រធានាធបតី​អ៊ីស្លាម​និយម​ Mohamed Morsi​ ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​២០១៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG