ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​អេហ្ស៊ីប​ហាមប្រាម​ក្រុម Hamas


សមាជិក​នៃ​កង​សន្តិសុខ​របស់​ក្រុម Palestine Hamas ហែ​ក្បូន​នៅ​ក្បែរ​កប៉ាល់​នេសាទ​កំឡុង​ពិធី​បញ្ចប់​ការ​សិក្សា​នៅ​ផែ​នេសាទ​ក្នុង​ក្រុង​ Gaza កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤។

តុលាការ​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​ប្រកាស​ក្រុម​ Palestine Hamas ថា​ជា​អង្គការ​ភេរវកម្ម​មួយ​ដោយ​និយាយ​ថា​អង្គការ​នេះ​មាន​គោលដៅ​វាយ​ប្រហារ​ក្រុម​ជន​ស៊ីវិល​និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ឧបទ្វីប Sinai នៃ​ប្រទេស​អេហ្ស៊ីប។​

សេចក្តី​សម្រេច​របស់​តុលាការ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បែងចែក​ប្រទេស អេហ្ស៊ីប​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ថែម​ទៀត​ពី​ក្រុម​ Hamas ដែល​ធ្លាប់​មាន​ទំនាក់ទំនង​កក់ក្តៅ​ជាមួយ​រដ្ឋាភិបាល​របស់​ក្រុម​អ៊ីស្លាម Broherhood ដែល​ឥទ្បូវនេះ​បាន​ត្រូវ​ហាមប្រាម​មិន​ឲ្យ​មាន​ និង​លោក​ប្រធានាធិបតី Mohammed Morsi ដែល​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ២០១៣។​

តុលាការ​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​មាន​ឯកសារ​ដែលជា​ភស្តុតាង​បង្ហាញ​ថា​ក្រុម Hamas បាន​រួម​គ្នា​ជាមួយ​ក្រុម​អ៊ីស្លាម Brotherhood ក្នុង​ការ​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កង​កម្លាំង​សន្តិសុខ។​

សេចក្តី​សម្រេច​មួយកាល​ពី​ពេល​មុន​នោះ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​សាខា​យោធា​របស់​ក្រុម​អ៊ីស្លាម Brotherhood គឺ​អង្គការ​កង​ពលតូច​ Izzedine al-Qassam។​ តុលាការ​មួយ​ក្នុង​ក្រុង​គែរ (Cairo) បាន​ហាម​ប្រាម​មិន​ឱ្យ​មាន​សាខា​យោធា​នេះ​កាល​ពី​ខែ​មករា។

ក្រុម​ Hamas បាន​ឆ្លើយ​តប​នឹង​ការសម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​សេចក្តី​ថ្លែងការណ៍​មួយ​ហៅ​សេចក្តី​សម្រេច​នេះ​ថា «ប្រកប​ដោយ​គ្រោះថ្នាក់» ហើយ​និយាយ​ថា​សេចក្តី​ថ្លែងការណ៍​នេះ​យក​ប្រជារាស្ត្រ បាលេស្ទីន​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារតែ​ម្តង៕

XS
SM
MD
LG