ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីប​បញ្ជា​ឲ្យ​មាន​ការ​ចាប់​មេដឹកនាំ​ថ្នាក់​ដឹកនាំ​ក្រុម Muslim Brotherhood


លោក Mohammed Badie ​អ្នក​ណែនាំ​ថ្នាក់ខ្ពស់​នៃ​អង្គការ Brotherhood។
លោក Mohammed Badie ​អ្នក​ណែនាំ​ថ្នាក់ខ្ពស់​នៃ​អង្គការ Brotherhood។
អេហ្ស៊ីប៖ រដ្ឋអាជ្ញា​ថ្នាក់ខ្ពស់​នៃ​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជា​ឲ្យ​ចាប់​ក្រុម​មេដឹកនាំ​នៃ​អង្គការ Muslim Brotherhood ទោះបី​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​រៀបចំឈោង​ដៃ​ទៅ​រក​អង្គការ​នេះ​ឲ្យ​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ក៏​ដោយ។

សេចក្ដី​ថ្លែង​ការណ៍​ពី​ការិយាល័យ​របស់​រដ្ឋអាជ្ញា​ឲ្យ​ដឹង​ថា ដីកា​ចាប់ខ្លួន​បាន​ត្រូវ​ចេញ​សម្រាប់​ការ​តាម​រក​លោក Mohammed Badie ​អ្នក​ណែនាំ​ថ្នាក់ខ្ពស់​នៃ​អង្គការ Brotherhood ព្រម​ទាំង​អនុ​របស់​លោក​និង​មន្ដ្រី​៨​នាក់​ទៀត។ សេចក្តី​ថ្លែងការណ៍​នេះ​ថា​ គេ​ជាប់​សង្ស័យ​ក្នុង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០​នាក់។

លោក Ahmed Aref អ្នក​នាំ​ពាក្យ​របស់​អង្គការ​ Brotherhood និយាយ​នៅ​ថ្ងៃ​ពុធ​ថា៖ «បញ្ហា​មិន​មែន​ក្រុម​មន្ដ្រី​ដែល​ត្រូវ​បាន​រក​ចាប់​ខ្លួន​ទេ អ្នក​ដែល​ត្រូវ​បាន​ស្លាប់​ដោយ​ការ​សម្លាប់​ស្រស់ៗ​សំខាន់​ជាងនេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

អាមេរិក-ចិន៖ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden មាន​ប្រសាសន៍​ថា ការណ៍​ដែល​ប្រទេស​ចិន​លួច​ទិន្នន័យ​ដែល​ជា​សិទ្ធិ​បញ្ញវន្ដ​របស់​សហរដ្ឋ​អាមេរិក នៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​តែ​ឈប់។

ពេល​ថ្លែង​ការណ៍​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​ ពេលធ្វើ​ការ​ចរចា​លំដាប់​ថ្នាក់​ខ្ពស់​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ធំ​ជាង​គេ​ក្នុង​ពិភពលោក លោក B​iden មាន​ប្រសាសន៍​ថា​ទាំង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​នឹង​ទទួល​ប្រយោជន៍​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​និង​មាន​សន្ដិសុខ។ លោ​កឧបនាយករដ្ឋមន្ដ្រី​ចិន Wang Yang និយាយ​ថា​ប្រទេសទាំង​២​គួរ​បង្កើន​ការ​ទុក​ចិត្ដ​គ្នា​ដោយ​ការ​សន្ទនា​គ្នា។

កាណាដា៖ នាយក​ប្រតិបត្ដិ​នៃ​ក្រសួង​អយស្ម័យយានដែល​រថភ្លើង​បើកបរ​ខុស​ផ្លូវ​ហើយ​ភ្លូក​កាល​ពីដំណាច់​សប្ដាហ៍​មុន នៅ​ស្រុក​តូច​មួយ​នៅ​ប្រទេស​កាណាដា​ ហើយ​បណ្ដាល​ឲ្យ​រថភ្លើង​ដឹក​ប្រេងឆៅ​ផ្ទុះ​យ៉ាង​ប្រល័យ​និយាយ​ថា វិស្វករ​ខកខាន​មិន​បាន​រៀបចំ​ឲ្យ​ហ្វ្រាំង​ឈប់​ឲ្យ​ទាន់​ពេលវេលា​ពេល​គាត់​បញ្ឈប់​រថភ្លើង​នោះឈប់​ពេល​គាត់​ចប់​វេន​ការងារ​របស់​គាត់។

លោក​ Edward Burkhardt ​មន្ដ្រី​នៅ​ទី​ក្រុង ​Montreal ​នៃ​ក្រុម​ហ៊ុន​ អយស្ម័យយាន​ Maine and Atlantic Railwayបាន​អញ្ជើញ​ទៅ​មើល​ទីក្រុង ​ Lac Megantic កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​ វិស្វករ​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នេះ​ត្រូវ​គេ​បញ្ឈប់​ដោយ​មិន​ផ្ដល់​ប្រាក់​បៀវត្សរ៍​ឲ្យ។

ប៉ាគីស្ថាន៖ ភូឈួយ​របស់​ប្រធានាធិបតី​ទទួល​បន្ទុក​ខាង​សន្ដិសុខ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​របស់​អត្ដឃាត​ម្នាក់​នៅ​ទី​ក្រុង​ការ៉ាជី។
​លោក​ Bilal Sheikh ​មន្ដ្រី​សន្ដិសុខ​ថ្នាក់​ខ្ពស់​របស់​លោកប្រធានាធិបតី​ Asif Ali Zardari នៅ​ទី​ក្រុង​ Karachi ​ត្រូវ​បាន​សម្លាប់​ព្រម​ជា​មួយ​នឹង​មន្ដ្រី​យ៉ាង​តិច ណាស់​ពីរ​នាក់​ទៀត​ នៅ​ពេល​ដែល​រថយន្ដ​របស់​លោក​ត្រូវ​អ្នក​អត្ដ​ឃាតយក​ធ្វើ​ជា​ទិដៅ។ លោក​Sheikh គេច​ផុត​ពី​ការចង់​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ​មុន។

រុស្ស៊ី៖ ប៉ូលិស​រុស្ស៊ី​បាន​ចាប់​ឃុំឃាំង​មួយ​រយ:​ពេល​ខ្លី ​មេដឹកនាំ​ជំទាស់​ Alexei Navalny ​នៅ​ខាង​ក្រៅ​ការិយាល័យ​សម្រាប់​ការ​បោះឆ្នោត​នៅ​ទី​ក្រុង​មូស្គូ។

លោក​ Navalny ទើប​តែ​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កញ្ញា ហើយ​កំពុង​តែ​ថ្លែង​ការណ៍​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​ពុធ ស្រាប់​តែ​មន្ដ្រី​ប៉ូលីស​ដើរ​កាត់​តាម​ក្រុម​អ្នក​គាំទ្រ​ទាំង​នោះហើយ​អូស​ទាញ​លោកទៅ​កាន់​រថយន្ដ​ប៊ុស​របស់​ប៉ូលិស​ដែល​នៅ​រង់ចាំ។

ក្រុម​អ្នក​គាំទ្រ​ក៏​ទៅ​ឡោម​ព័ទ្ធ​រថយន្ដ​នោះ​ ទប់​ស្កាត់​មិន​ឲ្យ​រថយន្ដ​នោះ​ងាក​បើក​ចេញ​បាន​ហើយ​ប៉ូ​លីស​ក៏​ដោះលែង​លោក។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG