ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​សន្តិសុខ​​​អាហ្វហ្គានីស្ថាន​រាប់​សិប​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ពួក​តាលីបាន


សាក​សព​ជន​ស៊ីវិល​និង​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ខេត្ត Ghazni ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី​១២ សីហា ២០១៨។

មាន​ពួក​ទាហាន​និង​ពួក​ប៉ូលិស​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ យ៉ាង​តិច​ណាស់​៣០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដោយ​ពួក​តាលីបាន​ទៅ​លើ​ប៉ុស្តិ៍​មុខ​យោធា​មួយ​នៅក្នុង​ខេត្ត ​Baghlan​ នា​ប៉ែក​ខាង​ជើង​ប្រទេស។

ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​កើត​មាន​ឡើង​ជាង​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​តាលីបានបាន​វាយ​យក​បាន​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ខេត្ត Faryab ក្នុង​ផ្នែក​ខាង​ជើង​ប្រទេស​នៅ​ក្រោយ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ច្រើន​ថ្ងៃ​មក​នោះ។ ពួក​មន្ត្រី​បាន​និយាយ​ថា​ មូលដ្ឋាន​នៃ​កង​ទ័ព​ជាតិ​អាហ្វហ្គានីស្ថាន​

ហៅ​កាត់​ថា ANA​ បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបាន​នៅ​ក្រោយ​ពី​ទាហាន​នៅ​ក្នុង​មូលដ្ឋាន​នោះ​មិន​បាន​ទទួល​យុទ្ធ​ជន​បន្ថែម​និង​គ្មាន​ការ​គាំទ្រ​តាម​អាកាស​ហើយពួក​គេ​ក៏​អស់​គ្រាប់​រំសេវ​និង​គ្រឿង​ផ្គត់​ផ្គង់​ឯទៀតៗ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​អង្គារ​ ពួក​មន្ត្រី​យោធា​និង​រដ្ឋាភិបាល​តំបន់​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ទាហាន​៤០​នាក់​ក្នុង​បណ្តា​ពួក​ទាហាន​៧០​នាក់​ដែល​តាំង​ទីនៅ​ក្នុង​មូល​ដ្ឋាន​នោះ​បាន​ចុះ​ចូល​ជាមួយ​ពួក​តាលីបាន។ ​ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា​ពួក​ទាហាន​ដែល​នៅ​សល់​ពី​នេះ​បាន​បាត់​បង់​ជីវិត​ ឬ​រត់​គេច​ខ្លួន​ទៅ​កាន់​តំបន់ភ្នំ​នៅ​ជិត​ខាង​ទី​នោះ​នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា។

នៅ​ពេល​ជា​មួយ​គ្នា​នេះ ​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដោយ​មាន​ជំនួយ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ស.រ.អ.​និង​ពួក​ទី​ប្រឹក្សា​យោធា​អាមេរិកាំង​បាន​វាយ​យក​បាន​មក​វិញ​នូវ​ក្រុង​យុទ្ធសាស្ត្រ ​Ghazni ​នា​ប៉ែក​អាគ្នេយ៍​ប្រទេស​នៅ​ក្រោយ​ការ​ប្រយុទ្ធ​ច្រើន​ថ្ងៃជាមួយ​ពួក​តាលីបាន៕

XS
SM
MD
LG