ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូណាល់​​ ត្រាំ​ដឹកនាំ​ការ​គោរព​វិញ្ញាណ​ក្ខន្ធសព​លោក Billy Graham ​មេដឹកនាំ​គ្រឹស្តសាសនា​និកាយ Evangelist


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់​ ត្រាំ​និង​ភរិយា ចូលរួម​ក្នុង​ពិធីបុណ្យ​សព​របស់​សម្តេចប៉ាប Billy Graham កាលពី​ថ្ងៃទី​២៨ កុម្ភៈ ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់​ ត្រាំ​និង​ភរិយា ចូលរួម​ក្នុង​ពិធីបុណ្យ​សព​របស់​សម្តេចប៉ាប Billy Graham កាលពី​ថ្ងៃទី​២៨ កុម្ភៈ ២០១៨។

សភា​សហរដ្ឋ​អាមេរិក​បានធ្វើ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​បព្វជិត Billy Graham មេដឹក​នាំគ្រឹស្តសាសនានិកាយ Evangelist ដ៏​ល្បីល្បាញ​ម្នាក់កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ​ដោយ​មាន​ពិធី​តម្កល់​សព​នៅ​អាគារ​សភាសហរដ្ឋ​អាមេរិក។

លោក Grahamដែល​បាន​ទទួល​មរណៈ​ភាព​ក្នុង​ជន្មា​យុ​៩៩​ឆ្នាំ​កាល​ពី​សប្តាហ៍​មុន ​ជា​មេដឹកនាំ​សាស​នាដ៏​ល្បីល្បាញ​ម្នាក់​នៅ​សតវត្សរ៍​ទី២០​ហើយ​បាន​ដើរតួនាទី​ដ៏​សំខាន់​មួយក្នុងការ​ណែនាំគ្រឹស្ត​សាសនា​និកាយ​ Evangelist ​ចូល​ក្នុងចរន្ត​នយោបាយ​អាមេរិក។ លោក Graham ​បាន​បន្សល់​ទុកកេរ្តិ៍​ដំណែល​ដ៏​ស្មុគ្រ​ស្មាញ​សម្រាប់​ស្រ្តី ​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា​ហើយ​នឹង​តួនាទី​សាសនា​ក្នុង​នយោបាយ។

​នេះជាកិត្តិយស​ដ៏​កម្រ​មួយរបស់​អាមេរិក​សម្រាប់​បព្វជិត​ម្នាក់​ដែល​មាន​កេរ្តិ៍​ដំណែល​ក្នុងសាកល​លោក​នោះ។

លោកជា​សម្ព័ន្ធ​មិត្ត​ដ៏​ទុកចិត្ត​បំផុត​ម្នាក់​របស់​ប្រធានា​ធិបតីអាមេរិក​អស់​ជា​ច្រើន​ជំនាន់​ហើយ។

​បព្វជិត Graham ​បាន​ក្លាយ​ជា​ពលរដ្ឋឯកជនទី៤​ដែល​សពត្រូវ​បាន​ដាក់​តម្កល់ក្នុងវិមាន​រដ្ឋ​សភាសហរដ្ឋ​អាមេរិក Capitol។ លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ថ្លែងថា៖ «ថ្ងៃ​នេះ ​យើង​ថ្លែង​អំណរ​គុណចំពោះ​ជី​វិត​ដ៏​អស្ចារ្យ​របស់​បព្វ​ជិត Graham។ វា​ជា​ការសាកសមបំផុត​ដែល​យើង​ធ្វើ​ពិធី​នៅ​ក្នុងអាគារ Rotunda ​នៃ​វិមានរដ្ឋសភា​សហរដ្ឋ​អាមេរិក Capitol ​ដែល​នៅ​ទី​នេះ​អនុស្សាវរីយ៍​របស់​ប្រជា​ពលរដ្ឋអាមេរិក​ត្រូវ​បាន​ដាក់​តម្កល់»។

ក៏ប៉ុន្តែ ជំនឿសាសនា​របស់​លោក ​មិនមែន​អំណាច​របស់​លោក​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​កិត្តិយសនោះ។ លោក Paul Ryanប្រធាន​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​ថ្លែងថា៖ «​សព​របស់​បព្វជិត​អាមេរិកាំង​បាន​ដំកល់​នៅទី​នេះ។ ​បុរស​ម្នាក់នេះ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ ​មិនមែនដោយ​សារ​ថា​លោក​ជា​នរណា​ទេ ​ក៏​ប៉ុន្តែ ​ដោយ​សារ​តែ​នរណា​ដែល​លោក​បាន​បម្រើ‍»។

​លោក Grant Wacker ជា​អ្នក​សរសេរ​ប្រវត្តិ​រូបលោក Graham​បាន​និយាយថា ​លោក Graham ​មិនត្រឹមតែជា​បព្វជិត​អាមេរិកាំងតែ​ម្នាក់​គត់ប៉ុណ្ណោះទេ ​ក៏ប៉ុន្តែ ​លោក​ជា​មេដឹកនាំ​សាសនា​ដ៏​អស្ចារ្យម្នាក់​នៅ​ក្នុង​សតវត្សរ៍​ទី២០។

លោក Grant Wackerនិយាយ​ថា៖ «លោក​បាន​នាំអ្នកកាន់គ្រឹស្ត​សាសនា​និកាយEvangelist ចូល​ក្នុង​នយោបាយ​ហើយ​លោក​បាន​បង្រៀន​ពួកគេ​ថាតើ​អង្គុយ​នៅឯតុ​ពិភាក្សា​សាធារណៈ​យ៉ាង​ដូច​ម្តេច​?‍»។

វា​ជា​កេរ្តិ៍​ដំណែល​ដ៏​ឈឺចាប់​របស់​មនុស្ស​ប្រុសនិង​មនុស្ស​ស្រី​អាមេរិកាំង​ស្រឡាញ់​ភេទ​ដូច​គ្នាដែល​និយាយ​ថា ​សារនៃ​ក្តី​ស្រឡាញ់​របស់​លោក Graham ​មិន​បាន​រាប់​បញ្ចូល​ពួកគេ។ ​លោកស្រី Sarah Kate Ellis ​នៃ​សម្ព័ន្ធ​ភាពមនុស្ស​ប្រុស​និង​មនុស្ស​ស្រីស្រឡាញ់​ភេទ​ដូច​គ្នាប្រឆាំង​នឹង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​និយាយថា៖ «លោក Graham បាន​ត្រួសត្រាយ​ផ្លូវ​ មិន​ត្រឹម​តែ​នាំ​អ្នកកាន់​គ្រឹស្ត​សាសនា​និកាយ​ Evangelist ​ចូល​ក្នុង​នយោបាយដែល​បន្ទាប់មក​បាននាំ​ឲ្យ​មាន​គោល​នយោ​បាយ​អាក្រក់​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ប្រឆាំង​នឹង​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​និង​មនុស្ស​ប្តូរភេទឬ LGBTQ តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ចូលទៅ​ក្នុង​ទី​ប្រជុំ​ជន​តូចៗដែល​នៅ​ទី​នោះពួក​អ្នក​ប្រដៅ​សាសនា​ជា​អ្នកនាំ​ព័ត៌ មាន​ហើយ​នៅ​តែ​និយាយ​ពី​បញ្ហា​អវិជ្ជមានសហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​និង​មនុស្ស​ប្តូរភេទឬ LGBTQ‍»។

ក៏ប៉ុន្តែ ​នៅ​ខាង​ក្រៅវិមាន​រដ្ឋ​សភា Capitol ដែល​នៅ​ទី​នោះ​ពួក​អ្នកកាន់​ទុក្ខ​រាប់​រយ​នាក់​បានរង់​ចាំ​ធ្វើ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក កេរ្តិ៍​ដំណែលលោក Graham​ ត្រូវបាន​ការ​ពារ។ ​អ្នកស្រី Barbara ​ជា​អ្នក​កាន់​ទុក​បាន​និយាយ​ថា៖ «​លោក​ដូចជា​សម្តេច​ប៉ាបសម្រាប់​ពិភព​គ្រឹស្តសាសនា​ដែរ‍»។

​មួយ​ផ្នែក​ធំ​ពី​ព្រោះ​តែ​របៀប​នៃ​ការចែក​ចាយ​សារ​របស់​លោក​ជុំវិញ​ពិភព​លោក។ លោក Alexander ​ជា​អ្នកកាន់​ទុក​ម្នាក់​ទៀត​បាន​និយាយថា៖ «ខ្ញុំបាន​ស្គាល់​លោក​នៅពេល​ដែល​ខ្ញុំ​នៅ​ក្មេង។​ លោក​ជា​មនុស្ស​ដ៏​អស្ចារ្យ​របស់​ព្រះ។​ មាន​អ្នកកាន់សាសនា​និកាយ Evangelist ​ម្នាក់​ដែល​បាន​ខិត​ខំ​ព្យាយាម​សម្រាប់​ខ្ញុំ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​ហើយ​ថា ​លោក​បាន​ត្រូវ​គេ​គោរព​នៅ​ទូទាំង​ពិភព​លោក‍»។

​សព​របស់​លោក​ Graham ​បានតម្កល់​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រហូត​ដល់​ថ្ងៃទី១ ខែ​មីនាមុនពេល​ធ្វើ​ដំណើរ​ចុងក្រោយ​បង្អស់​ទៅ​កាន់​កន្លែង​កំណើត​របស់​លោក​នៅ​រដ្ឋ North Carolina ​ដើម្បី​ធ្វើ​ពិ​ធី​បុណ្យ​សព៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG