ឡូស អេនជឺលែស —
ខ្សែភាពយន្តប្រទេសអ៊ីតាលីរឿងThe Great Beauty បានឈ្នះរង្វាន់ភាពយន្តអូស្ការដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ភាពយន្តនេះជាជ័យលាភីក្នុងប្រភេទភាពយន្តបរទេសល្អជាងគេ (Best Foreign Language Film) ដែលត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យនៅទីក្រុងហូលីវូដ សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃច័ន្ទម៉ោងនៅប្រទេសកម្ពុជា។
រឿង The Great Beauty ដែលដឹកនាំដោយលោក Paolo Sorrentino បានទទួលជ័យជម្នះលើភាពយន្តបរទេសចំនួន៤ទៀតគឺភាពយន្ត The Broken Circle Breakdown របស់ប៊ែលហ្សិក ភាពយន្ត The Hunt របស់ដាណឺម៉ាក ភាពយន្ត The Missing Picture ឬ «កង្វះរូបភាព» របស់កម្ពុជា និងភាពយន្ត Omar របស់ប៉ាលេស្ទីន។
ភាពយន្ត«កង្វះរូបភាព» ដែលត្រូវផលិតដោយលោក ប៉ាន់ រិទ្ធី ជាភាពយន្តដំបូងបំផុតពីប្រទេសកម្ពុជាដែលត្រូវបានជាប់ចូលប្រកួតផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតភាពយន្តអូស្ការដ៏ល្បីល្បាញ។ ថ្វីបើភាពយន្តនេះមិនបានទទួលរង្វាន់អូស្ការក្តី ក៏ការចូលប្រកួតផ្តាច់ព្រ័ត្រនេះបានជួយលើកកម្ពស់វិស័យភាពយន្តកម្ពុជានិងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
លោក ប៉ាន់ រិទ្ធី បានថ្លែងប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍នៅមុនការប្រកាសលទ្ធផលចុងក្រោយថា ទោះបីភាពយន្ត«កង្វះរូបភាព»បានទទួលជ័យជម្នះឬមិនបានក្តី ក៏លោកគិតថាការណ៍ដែលភាពយន្តខ្មែរមួយបានចូលប្រកួតនៅក្នុងការប្រកួតអូស្ការឆ្នាំនេះនឹងលើកទឹកចិត្តនិងបើកឱកាសដល់ផលិតករភាពយន្តខ្មែរជំនាន់ក្រោយៗទៀត៕