ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​ជ្រើស​រើស​ជ័យ​លាភី​រង្វាន់​អូស្ការ​ចាប់​ផ្តើម


ឆ្នាំ​នេះ​ខ្សែ​ភាពយន្ត​របស់​លោក ប៉ាន់ ឫទ្ធី ​ដែលមាន​ចំណងជើង​ថា​ The Missing Picture ​ឬ ​«កង្វះរូបភាព» ​ត្រូវ​បានជ្រើសរើស​ចូលប្រកួត​យក​រង្វាន់​ Oscars ​ផ្តាច់​ព្រាត់​ក្នុង​ប្រភេទ​ខ្សែ​ភាពយន្ត​បរទេស។
ឆ្នាំ​នេះ​ខ្សែ​ភាពយន្ត​របស់​លោក ប៉ាន់ ឫទ្ធី ​ដែលមាន​ចំណងជើង​ថា​ The Missing Picture ​ឬ ​«កង្វះរូបភាព» ​ត្រូវ​បានជ្រើសរើស​ចូលប្រកួត​យក​រង្វាន់​ Oscars ​ផ្តាច់​ព្រាត់​ក្នុង​ប្រភេទ​ខ្សែ​ភាពយន្ត​បរទេស។
ការបោះ​ឆ្នោត​ផ្តាច់​ព្រ័ត្រសម្រាប់​ពាន​រង្វាន់​ អូស្ការ(Oscars) ​ចាប់​ផ្តើម​នៅ​ថ្ងៃសុក្រ​ទី​១៤​ខែកុម្ភៈ​នេះ​ហើយ។ សមាជិក​នៃ​គណៈកម្មការ​រង្វាន់​ Oscars ​ដែល​មាន​ចំនួន​សរុប​ទាំង​អស់​ជាង ៦​ពាន់​នាក់​អាច​ចាប់​ផ្តើមបោះ​ឆ្នោតជ្រើសរើស​អ្នកឈ្នះ ​តាម​ប្រព័ន្ធ​ Internet ​ឬ​តាមឆ្នោត​ក្រដាស ពី​ពេល​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​អង្គារ​ទី​២៥​ខែកុម្ភៈ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​រង្វាន់សិល្បៈ​ភាពយន្ត​អូស្ការ​នៅ​ថ្ងៃសុក្រ។

ការ​ប្រកាស​ជ័យ​លាភី​ Oscars ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី២​មិនា​ឆ្នាំ​២០១៤​ នៅ​ទីក្រុង Hollywood ​ហើយ​នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញ​ទូរទស្សន៍​ ABC។

ឆ្នាំ​នេះ​ខ្សែ​ភាពយន្ត​របស់​លោក ប៉ាន់ ឫទ្ធី ​ដែលមាន​ចំណងជើង​ថា​ The Missing Picture ​ឬ ​«កង្វះរូបភាព» ​ត្រូវ​បានជ្រើសរើស​ចូលប្រកួត​យក​រង្វាន់​ Oscars ​ផ្តាច់​ព្រាត់​ក្នុង​ប្រភេទ​ខ្សែ​ភាពយន្ត​បរទេស ​ជាមួយ​នឹង​ភាពយន្ត​៤​រឿង​ផ្សេង​ទៀត ​ពី​ប្រទេស​បែលហ្ស៊ិក ​អ៊ីតាលី​ ដាណឺម៉ាក ​និង​ប៉ាឡេស្ទីន។

លោក ប៉ាន់ ឫទ្ធី ​ដែល​ជា​ផលិតករ​យ៉ាង​ល្បី​ល្បាញ​នៃ​ប្រទេស​កម្ពុជា ​បាន​រស់នៅ​ក្រោមរបប​កុម្មុយនិស្ត​ខ្មែរ​ក្រហម ​ហើយ​បាន​បាត់​បង់​ឪពុកម្តាយ​និង​បង​ប្អូន​មួយ​ចំនួន។ លោក​បាន​និពន្ធ​រឿង​ «កង្វះរូប​ភាព»​ ដែល​រៀប​រាប់អំពី​ជីវិត​ដ៏​កំសត់​របស់​លោក​នៅជំនាន់​ខ្មែរ​ក្រហម​ ដើម្បី​ឧទ្ទិស​ដល់​ក្រុម​គ្រួសារ​របស់​លោកដែល​បាន​ចែក​ឋាន​ទៅ។

នេះ​ជា​លើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រង្វាន់​ Oscars ​ហើយ​ដែល​មាន​ខ្សែភាពយន្ត​មក​ពី​ប្រទេស​កម្ពុជា​ចូល​ប្រកួតក្នុង​វគ្គ​ផ្តាច់​ព្រាត់​នោះ៕
XS
SM
MD
LG