ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​និង​មន្ទីរ​ពិសោធន៍ កំពុង​ធ្វើ​វ៉ាក់សាំង​កូវីដ​បាញ់​តាម​ច្រមុះ


រូបឯកសារ៖ អ្នកស្រាវជ្រាវ រៀបចំ​ប្រូតេអ៊ីន​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ជា​ផ្នែក​នៃ​គម្រោង​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាញ់​តាម​ច្រមុះ នៅ​សាកល​វិទ្យាល័យ Tours ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រាវជ្រាវ រៀបចំ​ប្រូតេអ៊ីន​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ជា​ផ្នែក​នៃ​គម្រោង​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាញ់​តាម​ច្រមុះ នៅ​សាកល​វិទ្យាល័យ Tours ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន​និង​មន្ទីរពិសោធន៍​យ៉ាងតិច​ចំនួន​៩​នៅ​ជុំវិញ​ពិភពលោក​ កំពុង​ធ្វើ​វ៉ាក់សាំង​កូវីដ១៩​ បាញ់​តាម​ច្រមុះ ​ជា​ជាង​ចាក់។ នេះ បើតាម​អង្គការសុខភាព​ពិភពលោក​ (WHO)។​

ក្រៅ​ពី​ការ​បាញ់តាម​ច្រមុះ​ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ចាក់​នោះ វ៉ាក់សាំង​ទាំងនេះ​ ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចាក់​ក្នុងការ​បញ្ឈប់​វីរុសកូរ៉ូណា​កូវីដ១៩​ ពីព្រោះ​ថ្នាំ​នេះ ​បាញ់​តាម​ច្រមុះ ​ដែល​ជាច្រក​ចម្លង​ដំបូង​របស់​វីរុស​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ។​

ហើយ​តាម​រយៈ​ការ​បង្ការ​មិន​ឱ្យ​មេរោគ​បង្កាត់​ពូជ​នៅ​ក្នុង​ច្រមុះ​ និង​បំពង់​ក​របស់​យើង ​វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​នេះ​ ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចាក់​ក្នុង​ការ​បញ្ឈប់​ការឆ្លង​រីករាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។​ ថ្នាំ​បាញ់​តាម​ច្រមុះ​នេះ​មាន​សារៈ​សំខាន់​ ជាពិសេស​ទប់ទល់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ​(omicron)​ ដែល​រាលដាល​តាម​រយៈការ​រំអិល​ដូច​ប្រេង​រំអិល។ ​

វ៉ាក់សាំង​ទាំង​នេះ​ ភាគច្រើន​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​តេស្ត​ដំបូង​ ឬ​ដំណាក់​កាល​ពាក់​កណ្តាល ​ដូច្នេះ​គេ​មិន​ច្បាស់​ទេ​ថា ​តើ​នឹង​មាន​ថ្នាំនេះ​ នៅ​ពេល​ណា​នោះ​ទេ។​ ក្រុមហ៊ុន​មួយ​ ដកខ្លួន​ហើយ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​សហ​រដ្ឋ​អាមេរិក​ ចិន​ គុយបា ​អ៊ីរ៉ង់​ និង​កន្លែង​ផ្សេង​ទៀត​ កំពុង​ជំរុញ​ទៅមុខ។​

លោក​ Michael Diamond ​សាស្ត្រាចារ្យ​ផ្នែក​ភាពស៊ាំ​នៅ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ ក្នុង​ទីក្រុង ​St. Louis​ បាន​និយាយ​ថា ​«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ​វ៉ាក់សាំង​ប្រភេទ​នេះ​ អាច​រួម​ចំណែក​ទប់ស្កាត់​ជំងឺ​រាតត្បាត​ ជាពិសេស​នៅ​ចុង​បញ្ចប់​នៃ​ការ​រាតត្បាត»។

​ចំណុច​ចន្លោះ​ប្រហោង​

ខណៈ​ពេល​វ៉ាក់សាំង​កូវីដ១៩បច្ចុប្បន្ន​ បាន​មាន​ប្រសិទ្ធភាព​ដ៏​ល្អ​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ការពារ​ភាពស៊ាំ​របស់​យើង​ភាគច្រើននោះ​ វ៉ាក់សាំង​ទាំងនេះ​ មាន​ចំណុច​ចន្លោះ​ប្រហោង​សំខាន់​មួយ ​គឺ​ច្រមុះ ​បំពង់ក​ និង​ភ្នាស​រំអិល​ផ្សេង​ទៀត​របស់​យើង​ជា​ផ្នែក​ដែល​ប្រព័ន្ធ​ខាង​ក្នុង​ខ្លួន​យើង​ជួប​នឹង​បរិយាកាសខាងក្រៅ។​

ភ្នាស​រំអិសរបស់​យើង​ដូចជា​នៅ​តាម​ច្រមុះ ​មាត់​ ភ្នែក ​ផ្ទុក​អង្គ​បដិប្រាណ​ខុស​អង្គ​បដិប្រាណ​រត់​ក្នុង​ឈាម​របស់​យើង។ ការ​ចាក់​វ៉ាក់សាំង​បញ្ចូល​ទៅ​ក្នុង​សាច់​ដុំ​ដៃ ​ជាតិ​ថ្នាំ​ចូល​ដល់​ឈាម​តែ​ប៉ុណ្ណោះ។ ថ្នាំ​ទាំងនេះ ​មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ផលិត​អង្គ​បដិប្រាណ​ដល់​ភ្នាសរំអិស​របស់​យើង​ទេ។​

វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​នេះ​ មាន​គោលដៅ​ប្រឆាំង​នឹង​វីរុស​នៅ​ចំណុច​ដំបូង​នៃ​ការ​ឆ្លង៕​

XS
SM
MD
LG