ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden ​នាំ​មុខ​គេ​ក្នុង​យុទ្ធនាការ​ស្វែង​រក​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ


រូប​ផ្គុំ​គ្នា​បង្ហាញ​រូប​លោក​ប្រធានាធិបតី​ ត្រាំ (ឆ្វេង) និង​លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​អាមេរិក។

លោក​ Joe Biden ​កំពុង​បន្ត​នាំ​មុខ​គេ​នៅ​ក្នុង​ចំណោម​បេក្ខជនជាង​២០​នាក់ ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ទទួលការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ស្ទង់​មតិ​មួយ​របស់​សាកល​វិទ្យាល័យ ​Quinnipiac ​នៅ​សប្តាហ៍​នេះ​ បង្ហាញ​ថា​ លោក ​Biden​ មាន​ការ​គាំ​ទ្រ​៣០​ភាគ​រយ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។ បន្ទាប់​មក​គឺ​លោក ​Bernie Sanders​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​ Vermont​ ដែល​ទទួល​បាន​ការ​គាំ​ទ្រពី​អ្នក​បោះ​ឆ្នោត​ចំនួន ​១៩​ ភាគរយ និង​បន្ទាប់​មក គឺ​លោក​ស្រី​ Elizabeth Warren ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ Massachusetts ​ដែល​មាន​ការគាំ​ទ្រ​ចំនួន ​១៥​ភាគ​រយ។

ការ​ស្ទង់​មតិនៅ​សប្តាហ៍​នេះ បាន​បង្ហាញ​ថា​លោក ​Biden ​ឈ្នះ​លោក​ ត្រាំ យ៉ាង​ងាយ គឺ ​៥៣ ​ទល់​និង​ ៤០ ​ភាគរយ ​បើ​សិន​ជា​ការបោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​សប្តាហ៏​នេះ។ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​រដ្ឋ ​Iowa ​នៅ​សប្តាហ៍​នេះ លោក ​Biden​ បន្ត​ផ្តោត​លើ​លោក​ប្រធានាធិបតី​ត្រាំ ​ដោយ​រិះគន់​ថា​ លោក ​ត្រាំ នឹង​ធ្វើ​អ្វីៗគ្រប់​បែប​យ៉ាង ដើម្បី​បំភ័យ​អ្នក​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​មាន​ការ​ស្អប់​គ្នា។

លោក​ ត្រាំ ក៏​ផ្តោត​ទៅ​លើ​លោក​ Biden ​ដែរ។ ​លោក​ ត្រាំ​ ថ្លែង​ថា មើល​ទៅ​ដូច​ជា​គូ​ប្រជែង​និយម​ឆ្វេង​របស់​លោក ​Biden​ នឹង​យក​ឈ្នះ​លោក ​Biden​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ជា​មិន​ខាន៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG