ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden ប្រកាស​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី


អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាស​ឈរ​ឈ្មោះជា​ប្រធានាធិបតីពីគណបក្ស​ប្រជាធិបតេយ្យ​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩។ 
អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាស​ឈរ​ឈ្មោះជា​ប្រធានាធិបតីពីគណបក្ស​ប្រជាធិបតេយ្យ​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩។ 

នៅក្នុង​សារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ លោក Biden បាន​និយាយ​ថា​ សេចក្តី​ថ្លៃថ្នូ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​និង​ជំហរ​របស់​ខ្លួន​នៅក្នុង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ។

អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ប្រកាស​ជា​ផ្លូវការ​ថា​ លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ការ​ប្រកាសនេះ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ បេក្ខជន​នៅ​ថ្នាក់​កំពូល​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រកួតប្រជែង​នឹង​លោកប្រធានាធិបតី Donald Trump។

លោក Biden គឺ​ជា ​អតីតសមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Delaware ខាង​គណបក្ស និង​ធ្លាប់​ធ្វើ​ជា​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ពីរ​អាណត្តិ​ក្រោម​រដ្ឋបាល​លោក Obama។ លោក​នឹង​ធ្វើ​ការប្រកួតប្រជែង​ជាមួយ​នឹង​លោក Bernie Sanders មក​ពីរដ្ឋVermont និង​បេក្ខជន​ផ្សេងទៀតៗ​នៅក្នុង​គណបក្សប្រជាធិបតេយ្យ។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថាតើ​លោក​អាច​រ៉ៃ​អង្គាស​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ច្រើន​ដូចបេក្ខជន​ផ្សេងៗទៀត​ឬ​យ៉ាងណា​នោះ​ទេ​ ប៉ុន្តែគ្មាន​បេក្ខជន​ណា​មាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យការបរទេស​ វិស័យតុលាការ​ខាងបទឧក្រិដ្ឋ​ និង​គោលនយោបាយ​ក្នុងស្រុក​ដូច​ជា​លោក​ទេ។

នៅក្នុង​សារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ លោក Biden បាន​និយាយ​ថា​សេចក្តី​ថ្លៃថ្នូ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​និង​ជំហរ​របស់​ខ្លួន​នៅក្នុង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ៕

XS
SM
MD
LG