ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​ប្រមាថ​លោក Biden ថា​ជា ​មនុស្ស​ឆ្កួត​ខ្សោយ​បញ្ញា


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden មក​ពីគណបក្សប្រជាធិបតេយ្យថ្លែងអំឡុងពេលយុទ្ធនាការ​ឃោសនា​មួយ​នៅរដ្ឋ Iowa កាលពីថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩។​
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden មក​ពីគណបក្សប្រជាធិបតេយ្យថ្លែងអំឡុងពេលយុទ្ធនាការ​ឃោសនា​មួយ​នៅរដ្ឋ Iowa កាលពីថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩។​

ទីភ្នាក់ងារ​សារព័ត៌មាន ​KCNA របស់​រដ្ឋកូរ៉េខាងជើង​បាន​រិះគន់​លោក Biden​ ដោយសារ​ តែ​កាល​ពីពេលថ្មីៗ​នេះ​លោកBidenបាន​ហៅ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថា​ជា​ជនពាល​ និង​ជា​ជនផ្តាច់ការ។

នៅ​ថ្ងៃ​ពុធនេះ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋកូរ៉េ​ខាងជើង​បាន​ចុះផ្សាយ​អំពី​អត្ថាធិប្បាយ​ជា​លើក​ដំបូង​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ស្តី​ពីការបោះ​ឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ២០២០ និង​បាន​រិះគន់​លោក Joe Biden ថា​ជា​មនុស្ស​ភ្លីភ្លើ​ និង​ជា​មនុស្ស​ខ្សោយ​បញ្ញា។

ទីភ្នាក់ងារ​សារព័ត៌មាន ​KCNA របស់​រដ្ឋកូរ៉េខាងជើង​បាន​រិះគន់​លោក Biden​ ដោយសារ​ តែ​កាល​ពីពេលថ្មីៗ​នេះ​លោកBidenបាន​ហៅ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថា​ជា​ជនពាល​ និង​ជា​ជនផ្តាច់ការ។

សារព័ត៌មាន KCNA​ បាន​រិះគន់​លោកBidenដោយ​បាន​ហៅ​លោក Biden ថា​ជា​មនុស្សឆ្កួត​និង​គ្មានតម្លៃ​សម​ធ្វើ​ជា​មនុស្ស និង​ថា​ទុក​ឲ្យ​លោក​ធ្វើ​នយោបាយ​តែម្នាក់​ឯងចុះ។ ជារឿយៗ​បណ្តាញផ្សព្វផ្សាយ​កូរ៉េខាងជើង​និយាយ​រិះគន់​មេដឹកនាំ​ពិភពលោក​ណា​ដែល​រិះគន់​សមាជិក​គ្រួសារ​ត្រកូល Kim​ដែល​ជា​អ្នកគ្រប់គ្រង​ប្រទេស។

លោក Leif-Eric Easley សាស្រ្តាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េ​ខាងត្បូង​បាន​និយាយ​ថា «អ្វី​ដែល​គេ​ចាប់អារម្មណ៍​នា​ពេល​នេះ​គឺ​ថា​ កូរ៉េ​ខាងជើង​ប្រហែល​ជា​នឹង​វាយប្រហារ​ទៅលើ​បុគ្គល​ណា​ដែល​ពួកគេ​យល់​ថា​ជា​ដៃគូ​ប្រជែង​សំខាន់​របស់​លោក Trump នៅ​សហរដ្ឋអាមេរិក​ ដើម្បី​បំពេញចិត្ត​លោកប្រធានាធិបតី Trump»។

យោង​តាម​ការស្ទង់មតិ​បាន​បង្ហាញ​ថា លោកBidenកំពុង​នាំមុខ​គូប្រជែង​របស់​លោក​នៅក្នុង​គណបក្សប្រជាធិបតេយ្យ​ ព្រមទាំង​លោក Trump ផងដែរ​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ២០២០ខាង​មុខ​នេះ។ លោក Biden ដែល​ជា​អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​តែងតែ​រិះគន់​ទំនាក់​ទំនង​ការទូត​របស់​លោក Trump ជាមួយ​ក្រុមមេដឹកនាំ​ផ្តាច់ការ ​ហើយនា​ពេលថ្មីៗ​នេះ​លោក​បាន​ហៅ​លោក Kim ថា​ជា​ ជនពាល៕

XS
SM
MD
LG