Hello VOA៖ អ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យអំពាវនាវឱ្យមានស្ថាប័នឯករាជ្យនៅកម្ពុជា
អ្នកដឹកនាំអង្គការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យខ្មែរអាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានអំពាវនាវឱ្យមានស្ថាប័នឯករាជ្យក្នុងវិស័យយុត្តិធម៌ និងការបោះឆ្នោត ដើម្បីធានាឱ្យមានដំណោះស្រាយយូរអង្វែងចំពោះបញ្ហានយោបាយកម្ពុជាបច្ចុប្បន្ន ។ លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០១៩ថា៖ «ស្ថាប័ននីមួយៗហ្នឹង ទាល់តែមានសេចក្ដីក្លាហានពីអ្នកធ្វើការក្នុងស្ថាប័នមួយៗ។ ហើយមួយទៀត ប្រជាជនត្រូវតែងើបឡើង ដើម្បីដាស់តឿនស្ថាប័នទាំងអស់ហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យបានឯករាជ្យ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ វិច្ឆិកា ២០១៩)