ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​តស៊ូ​មតិ​ដើម្បី​ប្រជាធិបតេយ្យ​អំពាវនាវ​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកដឹកនាំ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​​អំពាវនាវ​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​ក្នុង​វិស័យ​យុត្តិធម៌ និង​ការបោះឆ្នោត ដើម្បី​ធានា​​ឱ្យ​មាន​ដំណោះស្រាយ​​យូរអង្វែង​ចំពោះ​បញ្ហា​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ។ លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Hello VOA កាលពី​ថ្ងៃ​ចន្ទ​ទី១១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ថា៖ «‍ស្ថាប័ន​នីមួយៗ​ហ្នឹង ទាល់​តែ​មាន​សេចក្ដី​ក្លាហាន​ពី​អ្នក​ធ្វើការ​ក្នុង​ស្ថាប័ន​មួយៗ។ ហើយ​មួយ​ទៀត​ ប្រជាជន​ត្រូវ​តែ​ងើបឡើង​ ដើម្បី​ដាស់​តឿន​ស្ថាប័ន​ទាំង​អស់​ហ្នឹង ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​បាន​ឯករាជ្យ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១​ វិច្ឆិកា​ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG