ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សម្រេច​លើ​កម្មវិធី​ DACA របស់​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​​ឡើង​នៅ​អង្គារ


រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​បដា​ដែល​សរសេរ​គាំទ្រ​ដល់​កម្មវិធី​ DACA ក្នុង​ពេល​ជួប​ជុំ​គ្នា​មួយ​នៅមុខ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា។

សេត​វិមាន​បាន​និយាយ​ថា ​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នឹង​ប្រកាស​អំពីសេចក្តី​សម្រេច​ចិត្ត​របស់​គាត់​នៅ​ថ្ងៃ​អង្គារ​ស្តីពី​ថា​តើ​នឹងត្រូវ​បញ្ឈប់​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​អូបាម៉ា​ដែល​ការពារកូនៗ​នៃ​ពួក​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ដែល​បាន​ចូល​ក្នុង​ស.រ.អា.​ដោយ​ខុស​ច្បាប់ឬ​យ៉ាង​ណា។​

អ្នកស្រី​ Sarah Huckabee Sanders​ អ្នកនាំ​ពាក្យ​សេត​វិមាន​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ពេល​មុន​នេះ​នេះ​ថា​ រដ្ឋបាល​លោក​ត្រាំ​ កំពុង​ពិនិត្យ​សើរើ​ជា​ថ្មី​នូវ​កម្ម​វិធី​មួយ​មាន​ឈ្មោះ​ថា​«សកម្មភាព​ត្រូវ​ពន្យារ​ពេល​ឱ្យ​ពួក​អ្នក​មក​ដល់​ប្រទេស​អាមេរិក​កាល​ពី​ក្មេង»​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Deferred Action for Childhood Arrivals (DACA)។​

នៅ​ពេល​គាត់​ធ្វើការ​ឃោសនា​បោះ​ឆ្នោត លោក​ ត្រាំ​ បាន​សន្យា​ថា​នឹង​លុប​ចោល​កម្ម​វិធី​នេះ​ដោយ​គាត់​ហៅកម្ម​វិធី​នេះ​ថា​ជា «ការ​លើក​លែង​ទោស»។ ចាប់​តាំង​ពីចូល​កាន់​តំណែង​មក​ លោក​បាន​និយាយ​ថា​បញ្ហា​នេះ​ជា​បញ្ហា​ពិបាក​បំផុត​មួយ​ដែល​គាត់​ត្រូវ​ដោះ​ស្រាយ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី។

លោក ​Paul Ryan​ ប្រធានសភា​តំណាង​រាស្ត្រ​អាមេរិកាំង​និង​សមាជិកសភា​មួយ​ចំនួន​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សុំ​កុំឱ្យ​ប្រធានាធិបតី ត្រាំ​ លុប​ចោល​កម្មវិធី​នេះ។ លោក​ Ryan បាន​មានប្រសាសន៍​ថា​លោក​មាន​ជំនឿ​ថា​សភា​ស.រ.អា.​គួរ​មាន​វិធី​មួយ​ដើម្បី​ការពារ​ពួក​មនុស្ស​ដែល​នៅ​ពេល​នេះ​ឋិត​នៅ​ក្នុង​កម្មវិធី​ DACA នោះ៕

XS
SM
MD
LG