ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​និង​របួស​បាន​កើន​ឡើង​បន្ទាប់ពី​ការ​រញ្ជួយ​ផែនដី​ដ៏​ប្រល័យ​នៅ​ប្រទេស​ហៃទី​


ប្រជាពលរដ្ឋ​ពិនិត្យ​សាកសព​​មនុស្ស​ម្នាក់​ក្នុង​គំនរ​​​​បែកបាក់​​ដោយ​សារ​ការ​រញ្ជួយ​ផែនដី​កម្រិត ៧.២ នៅ​ទី​ក្រុង Les Cayes ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។
ប្រជាពលរដ្ឋ​ពិនិត្យ​សាកសព​​មនុស្ស​ម្នាក់​ក្នុង​គំនរ​​​​បែកបាក់​​ដោយ​សារ​ការ​រញ្ជួយ​ផែនដី​កម្រិត ៧.២ នៅ​ទី​ក្រុង Les Cayes ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​១.២៩៧​នាក់​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ប្រល័យនៅ​ក្នុង​ប្រទេស​ហៃទី​កាល​ពី​មួយ​ថ្ងៃ​មុន។​ នេះ​បើ​តាម​អាជ្ញាធរ។​

សេវាកម្ម​ការពារ​ជន​ស៊ីវិល​នៃ​ប្រទេស​ហៃទី​បាន​បញ្ជាក់​ថា​ចំនួន​មនុស្ស​រង​របួស​ក៏បាន​កើន​ឡើង​ដែរដល់​ជាង​៥.៧០០​នាក់។​មន្ទីរពេទ្យ​នានា​ព្យាយាម​ជួយ​អ្នករបួសដែល​មក​ដល់​មន្ទីរពេទ្យ។​

ពួក​មន្ត្រី​បន្ត​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​រំញ័រ​៧,២កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។​ការ​រញ្ជួយ​ដីនេះ​មាន​ចំណុច​កណ្តាល​ជិត​នៅ​ទីក្រុង​ Petit-Trou-de-Nippes​ នៅ​ចម្ងាយ​ប្រហែល​១២៥​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋធានី​ព័រអូប្រាំង​ក្នុង​ជម្រៅ​ដី​១០​គីឡូម៉ែត្រ។​នេះ​បើតាម​ការ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សិក្សា​ភូគព្ភសាស្ត្រ។​

ការ​រញ្ជួយ​ដី​ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង​ផ្លូវថ្នល់​និង​ស្ពាន​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់ចោល​ទី​លំនៅ។​

នាយករដ្ឋមន្ត្រី​ហៃទី​លោក​ Ariel Henry ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា៖​ «យើង​ត្រូវតែ​ធ្វើ​ការរួម​គ្នា​ដើម្បីឆ្លើយ​តប​ដ៏​ឆាប់​រហ័ស​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ»។​

លោក​បាន​ជិះ​យន្តហោះ​ទៅទីក្រុង ​Les Cayes ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​មើល​ការ​ខូច​ខាត​នោះ។

ពលរដ្ឋ​ជាច្រើន​នៅ​ក្រុង ​Les Cayes ​ដែល​ជា​ទី​ក្រុង​ធំទី​៣​នៅ​ប្រទេសហៃទី​ដែល​មាន​ប្រជា​ពលរដ្ឋ​៩​ម៉ឺន​នាក់​បាន​ស្ថិត​នៅ​ខាង​ក្រៅ​ផ្ទះ​អស់​រយៈ​ពេល​មួយ​យប់​នៅ​ពេល​រលក​រំញ័រ​បាន​បន្ត​ធ្វើ​ឲ្យ​រង្គើ​តំបន់​នោះ​ពេញ​មួយ​ថ្ងៃ​អាទិត្យ៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​AP, Reuters ​និង Agence France-Presse.)

XS
SM
MD
LG