ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​ដ៏​ប្រល័យលើ​វិហារ​ឥស្លាម​និកាយ​ស៊ីអ៊ីដ​ក្នុង​អំឡុង​​ពេល​សូត្រ​ធម៌​​ក្នុង​ក្រុង​កាប៊ុល


មន្ត្រី​ប៉ូលិស​កំពុងប្រាប់​​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​ឲ្យ​សម្រួល​អារម្មណ៍​ ក្នុង​ពេល​មាន​ការ​វាយ​ប្រហារ​លើ​វិហារ​ឥស្លាម​និកាយ​ស៊ីអ៊ីដ ក្នុង​ទីក្រុង​កាប៊ុល​ កាល​ពី​ថ្ងៃ​សុកក្រ ទី២៥ ខែ​សីហា។
មន្ត្រី​ប៉ូលិស​កំពុងប្រាប់​​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​ឲ្យ​សម្រួល​អារម្មណ៍​ ក្នុង​ពេល​មាន​ការ​វាយ​ប្រហារ​លើ​វិហារ​ឥស្លាម​និកាយ​ស៊ីអ៊ីដ ក្នុង​ទីក្រុង​កាប៊ុល​ កាល​ពី​ថ្ងៃ​សុកក្រ ទី២៥ ខែ​សីហា។

មន្រ្តី​អាហ្វហ្គានីស្ថាន​និយាយថា ​ការ​វាយ​ប្រហារ​អត្តឃាត​ទៅ​លើ​វិហារ​ឥស្លាម​និកាយ​ស៊ីអ៊ីដ​ក្នុង​រដ្ឋ​ធានីកាប៊ុល​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២០​នាក់ ​រួម​ទាំង​មន្រ្តី​ប៉ូលិស​២​នាក់ ​ហើយ​និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០​នាក់​រង​របួស​ក្នុង​អំឡុង​នៃ​ការ​សូត្រ​ធម៌​កាល​ពី​ថ្ងៃ​សុក្រ។

លោក Najib Danish ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ថា ​អ្នក​វាយ​ប្រហារ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ច្រក​ចេញ​ចូល​នៃ​របស់វិហារ​ឥស្លាម​ Imam Zaman ​ខណៈ​ដែល​អ្នក​វាយ​ប្រហារ​ផ្សេង​ទៀត​វាយ​សង្គ្រប់​ចូល​ខាង​ក្នុង​វិហារ​នោះ។

​ក្រុមរដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ។

​ប៉ូលិស​បាន​បិទ​តំបន់​នោះ​ភ្លាមៗ​បន្ទាប់​ពី​ការ​វាយ​ប្រហារ។ ពួក​អ្នក​ស្រុក​នៅ​តំបន់​នោះ ​បាន​រាយការណ៍​ថា ពួកគេ​បាន​ឮ​ស្នូរ​កាំភ្លើង​មក​ពី​ខាង​ក្នុង​វិហារ​ឥស្លាម​នោះ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ម្នាក់​និយាយ​ថា ​លោក​បាន​ឃើញ​ស្រ្តី​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ដែរ​ហើយ​និង​កូន​ក្មេង​រាប់​សិប​នាក់​ទៀត​បាន​ត្រូវ​របួស​ហើយ​ដេក​នៅលើ​កម្រាល​វិហារ​ក្នុង​អំឡុង​នៃ​ឧបទ្ទវហេតុ​នោះ។ ពួក​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​ស្ថិត​នៅ​ខាង​ក្នុង​វិហារ​នោះ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​វិហារ។

វិហារ​ឥស្លាម​ Imam Zaman ​ជា​វិហារ​ឥស្លាម​និកាយ​ស៊ីអ៊ីដ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​នោះ​ហើយ​មនុស្ស​ជា​ច្រើ​ន​បាន​ចូលរួម​វិហារ​ឥស្លាម​នោះ​នៅ​ថ្ងៃ​សុក្រ ​ដែល​ជា​ថ្ងៃ​ពិសិដ្ឋ​របស់ឥស្លាម​។

បញ្ហា​នោះ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ បាន​ប្រកាសគោល​នយោបាយ​ថ្មី​របស់​លោក​សម្រាប់​អាហ្វហ្គានី ស្ថាន​ដែល​ក្នុង​នោះ​លោក​ប្រធានា​ធិបតី​ផ្តល់​អំណាច​ដល់​មេបញ្ជាការ​នៅ​សមរភូមិធ្វើ​ការ​សម្រេចចិត្ត​ខ្លួន​ឯង៕

XS
SM
MD
LG