ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump បង្ហាញ ពី​ផែនការ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន


លោក Donald Trump ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​នៅ​ក្រសួង​រតនាគារ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​ចន្ទ​ នៅ​ក្រោយ​រយៈពេល​ច្រើន​ឆ្នាំ​ដែល​គាត់​បានចំអក​មើល​ងាយ​សង្គ្រាម​ស.រ.អា.​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​ជា «ការ​ខ្ជះខ្ជាយ​ទាំង​ស្រុង» ប្រធានាធិបតី​ Donald Trump បាន​ពន្យល់​ថា​នៅ​ពេល​នេះ​ហេតុដូចម្តេច​បាន​ជា​គាត់​មាន​ជំនឿថា​គឺ​ជា​ក្នុង​អត្ថប្រយោជន៍​របស់​ស.រ.អា.​ដែល​នៅ​តែ​ប្តេជ្ញា​ដល់​ប្រទេស​នេះ​ក្នុង​ទ្វីបអាស៊ី​ខាង​ត្បូង។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ពេល​យប់​ដែល​គាត់​បានថ្លែង​ពី​មូលដ្ឋាន​យោធា​មួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Trump បាន​លាតត្រដាង​ ដោយ​មិន​បាន​និយាយ​ឱ្យ​បាន​ល្អិតល្អន់​អំពី «របៀប​ដោះស្រាយ​មួយ​ផ្អែក​លើ​ស្ថានភាព «ដើម្បី​យក​ជ័យម្នះ​លើ​ពួក​ភេរវជន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​គាត់​បាន​និយាយ​ថា​ ស.រ.អា.​នឹង​លែង​ប្រើ​ក្រុមយោធា​របស់​ខ្លួន​ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ ឬ​ស្ថាបនា​ប្រទេស​ឯ​ទៀតៗ​ជា​ថ្មី​តាម​មុខមាត់​របស់​ខ្លួន​ផ្ទាល់​ទៀត​ហើយ។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា​គោលដៅ​របស់​គាត់​គឺ​បញ្ឈប់​ការ​មាន​ជា​ថ្មី​ឡើងវិញ​នូវ​កន្លែង​ជ្រកកោន​ដោយ​សុខសាន្ត​សម្រាប់ពួក​ភេរវជនដើម្បី​គំរាម​កំហែង​ប្រទេស​អាមេរិក​ និង​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ពួកវា​មិន​អាច​មាន​អាវុធ​បរមាណូ។​

ប្រធានាធិបតី Trump បាន​និយាយ​ប្រាប់ក្រុម​ទាហាន​ប្រមាណ​ពីរ​ពាន់នាក់​នៅក្នុង​មហាសាល​ប្រជុំ​ក្នុង​មូលដ្ឋាន​រួម Myer-Henderson ថា​ «យើង​នឹង​មិននិ​យាយ​អំពី​ចំនួន​ទាហានឬ​ផែនការ​របស់​យើង​សម្រាប់​សកម្មភាព​យោធា​ថែមទៀត​ទេ។​ ស្ថានភាពនៅ​នឹង​កន្លែង​ ហើយមិនមែន​កាលវិភាគ​តាមតែ​អំពើ​ចិត្តទេដែល​នឹង​ណែនាំ​យុទ្ធសាស្ត្រ​របស់​យើង​ចាប់តាំង​ពីពេល​នេះ​ទៅ។​ពួក​សត្រូវ​របស់ប្រទេសអាមេរិក​មិន​ត្រូវ​ដឹង​ជាដាច់ខាត​អំពីផែនការ​របស់​យើងឬ​មាន​ជំនឿ​ថា​ពួកវា​អាចរង់ចាំ​យើង​ចេញទៅ​ក្រៅ​នោះទេ។​ខ្ញុំ​នឹងមិន​និយាយថា​នៅពេល​ណា​យើង​នឹង​វាយ​ប្រហារទេ ក៏​ប៉ន្តែ​យើង​នឹង​វាយប្រហារពួក​វា។"

បើ​តាមប្រភព​ក្នុង​សេតវិមានដែលនិយាយ​ដោយមាន​លក្ខខណ្ឌ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ពួកគេថា​ប្រធានាធិបតី​ Trump មានយល់ព្រម​បញ្ជូនទាហាន​៤ពាន់នាក់​ថែម​ទៀត​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន។​

នៅពេល​នេះ​ មាន​ទាហាសស.រ.អ.៨ពាន់៤រយ​នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ភាគ​ច្រើននៃ​ក្រុម​ទាហាន​អាមេរិកាំង​ទាំង​នេះ​ផ្តល់ការណែនាំ​ដល់​កង​កម្លាំង​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ទោះណា​ជា​ទាហាន​ខ្លះ​ក្នុង​បណ្តា​ពួក​ទាហាន​ទាំង​នេះមាន​កាតព្វកិច្ច​ធ្វើ​កិច្ចប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម ប្រឆាំងនឹង​ក្រុមនានាដូច​ជា​ពួក​តាលីបង់ ឬ​ពួក​អាហ្វហ្គនីស្ថាន​ដែល​មានចំណង​ទាក់ទង​ជាមួយ​រដ្ឋ Islam ជាដើម។​

តួលេខនេះមាន​តិចជាង​ចំនួន​ទាហានអាមេរិកាំង​ជិត១សែននាក់​ក្នុង​ប្រទេសAfghanistan ដែល​លោកអតីតប្រធានាធិបតី​ស.រ.អ. Barack Obama បាន​បង្កើន​កាល​ពី​ខែ​សីហា​ឆ្នាំ២០១០៕

XS
SM
MD
LG