ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​ ​ដូណាល់ ​ត្រាំ ​បញ្ចេញ​ផែនការ​ស្តី​ពី​ប្រទេស​អាហ្វហ្គានីស្ថាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ក្រុម​គ្រួសារ​​កំពុង​មើល​សូរ្យ​គ្រាស​ នៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃទី​២១ ខែ​សីហា។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ក្រុម​គ្រួសារ​​កំពុង​មើល​សូរ្យ​គ្រាស​ នៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃទី​២១ ខែ​សីហា។

​បន្ទាប់​ពី​ការ​សើច​ចំអកលើ​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិកជាច្រើន​ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ថា «ជា​ការ​ខ្ជះ​ខ្ជាយ‍»​មក ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវគេ​រំពឹងនឹង​ពន្យល់​ថា ​តើ​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​ឥឡូវ​នេះ​ លោក​ជឿ​ជាក់​ថា វា​ជា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើ​ទៅ​តាម​ការ​តាំង​ចិត្ត​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

​នៅ​ក្នុង​សន្ទរកថា​នៅ​ពេល​យប់​ចេញពី​បន្ទាយ​យោ​ធា​នៅ​ខាង​ក្រៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​លោក​ប្រធានា​ធិបតី​ ត្រាំ ​ទំនង​ជា​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កងទ័ពសហ​រដ្ឋអាមេរិក​រាប់ពាន់​នាក់​បន្ថែម​នៅ​អាហ្វហ្គានីស្ថាន ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​កាន់​តែ​ខ្លាំង​ឡើង ​នេះ​យោងតាម​របាយការណ៍​មួយ។​ សេចក្តី​សម្រេច​របស់​ប្រធានា​ធិបតី​ត្រាំ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​សើរើ​ពិនិត្យអស់​រយៈ​រាប់​សិប​ខែពី​សង្គ្រាម​ដែល​មាន​រយៈ​ពេល​១៦​ឆ្នាំ ដែល​បាន​ក្លាយ​ជា​សង្គ្រាម​ដ៏​យូរ​ជាង​គេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក។

ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក J​im Mattis បាន​បដិសេធ​ពុំព្រម​ធ្វើ​អត្ថាធិប្បាយពី​បញ្ហាចំៗ ​រួម​ទាំងចំនួន​កងទ័ព ​ក៏​ប៉ុន្តែ ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក បាន​និយាយ​ថា ដំណើរ​ការ​យុទ្ធ​សាស្រ្ត​នោះ​មាន​ការ​លំបាក។​ លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា ផែនការ​របស់​ប្រ​ធានា​ធិបតី​ត្រាំ​មាន​ការ​ទាក់​ទិនលើស​ពីប្រទេស​អាហ្វហ្គានីស្ថាន។ លោក​និ​យាយទៀត​ថា ​ផែនការ​នោះ​ទាក់​ទិន​នឹង​តំបន់​អាស៊ី​ខាង​ត្បូង‍»។សេតវិ មាន​គ្រាន់​តែ​និយាយថា សន្ទរកថា​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​នឹងលាត​ត្រដាង​ផែនការ​សម្រាប់​អាហ្វហ្គានីស្ថាន។

ពួក​ឧត្តម​សេនីយ៍អាមេរិក​បាន​ផ្តល់​យោ​បល់​ដល់​ប្រធានា​ធិបតី​ត្រាំ​ឲ្យបញ្ជូន​កង ទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ដើម្បី​បំបែក​ភាព​ជាប់​គាំង​ហើយ​នឹង​ដ​ណ្តើមទឹក​ដី​ពី​ក្រុម​តាលីបាន​មក​វិញ​ដែល​បាន​ត្រួតត្រា​ជិត​ពាក់​កណ្តាល​ប្រទេស​នោះ។ ​ក៏ប៉ុន្តែ ​លោក​ត្រាំ​ដែល​បាន​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើ​គោល​នយោបាយ​ការ​បរទេស​គិត​ពី​ប្រទេស​អាមេរិក​មុន ​បាន​ស្ទាក់​ស្ទើរ​ផ្តល់​ធនធាន​កាន់​តែ​ច្រើន​ឡើង​សម្រាប់​នោះ៕

XS
SM
MD
LG