ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ ដាឡៃ ឡាម៉ា ​មេដឹកនាំ​សាសនានិរទេស​ខ្លួន​ដែន​ដីទី​បេ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ការ​ព្យាបាលការ​ឈឺ​ទ្រូង


មេដឹកនាំ​សាសនា សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១២ មេសា​ ២០១៩។
មេដឹកនាំ​សាសនា សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១២ មេសា​ ២០១៩។

សម្តេច​ ដាឡៃ ឡាម៉ា មេដឹកនាំ​សាសនា​និរទេស​ខ្លួន​ដែន​ដីទីបេ ​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ញូវដែលី​ កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ការ​ព្យាបាល​ជំងឺ​ឈឺ​ទ្រូង​អស់​រយៈ​ពេល៣​ថ្ងៃ។

​ជ័យ​លាភី​ណូបែល​សន្តិភាព ​បានមាន​ប្រសាសន៍​នៅ​ក្នុងវីដេអូ​ដែល​ថតដោយ​ VOA​ ផ្សាយ​ជា​ភាសា​ទីបេ​នៅ​ពេល​ដែល​ព្រះ​អង្គ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ថា៖ «ខ្ញុំ​បានទទួល​ការ​ព្យាបាល​ចាំ​បាច់​មួយ​ហើយ​ឥឡូវ​នេះ ​មានសភាព​ធម្ម​តា​វិញ»។

​ព្រះសង្ឃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ព្រះ​ជន្ម​៨៣​ព្រះ​វស្សាអង្គ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​វិល​ត្រ​ឡប់​ទៅ​កាន់​ទីក្រុង​ Dharmsala​ ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​នៅ​សប្តាហ៍នេះ ​ដែល​នៅ​ទី​នោះ ​ជាអាស្រម​របស់​ព្រះ​អង្គ​ចាប់​តាំងពី​ព្រះ​អង្គ​បាន​រត់​គេច​ខ្លួនចេញ​ពី​ដែន​ដី​ទី​បេ​នៅ​ឆ្នាំ​១៩៥៩ ​បន្ទាប់​ពី​ការ​ងើប​បះបោរ​មិន​បាន​ជោគជ័យ​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​ចិន។​ ព្រះ​អង្គ​បាន​បង្កើត​រដ្ឋាភិបាល​ទីបេ​និរទេស​ខ្លួន​នៅ​ទី​នោះ ​ហើយ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាម​ទារ​យក​ទី​បេ​មក​វិញ ​ដែល​នៅ​ទី​បញ្ចប់​បាន​វិវត្តន៍​ទៅ​ជា​ការ​ស្វែងរក​ស្វ័យភាព​កាន់​តែ​ខ្លាំង​ឡើង។

ចិន​បាន​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់រដ្ឋាភិបាល​និរទេស​ខ្លួន​ហើយ​មិន​ធ្វើ​ការ​ចរចា​ជាមួយ​សម្តេច​ ដាឡៃ ឡាម៉ា​ ឬ​តំណាង​របស់​ព្រះ​អង្គ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០​មក។ដោយ​ហៅ​ព្រះ​អង្គ​ថា​ជា​ «ព្រះ​សង្ឃ​កញ្ជ្រោង​ពាក់​ស្បង់» ​ចិន​បាន​ពោល​អះ​អាង​ថា ព្រះ​អង្គ​កំពុង​ព្យាយាម​ផ្តាច់​ដែន​ដី​ទី​បេ​ចេញ​ពី​ចិន។ សម្តេចដា ឡៃ ឡាម៉ា ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ​ដោយ​មាន​ប្រាសាសន៍​ថា ​ព្រះ​អង្គ​កំពុង​គាំទ្រ​តំបន់​ស្វ័យ​ភាព​មួយ​ហើយ​ការ​ការពារ​វប្បធម៌​អ្នក​កាន់​ព្រះពុទ្ធសាសនា​របស់​តំបន់​នោះ។

កិត្យានុភាព​របស់​សម្តេច ​ដាឡៃ ឡាម៉ា ​បាន​ត្រូវ​គេ​ប្រៀប​ធៀប​ទៅ​នឹង​លោក​ Mahatma Gandhi ​និង​បណ្ឌិត ​Martin Luther King Jr.​ មេដឹកនាំ​សិទ្ធិ​ស៊ី​វិល​របស់​សហរដ្ឋ​អាមេ​រិក៕

XS
SM
MD
LG