ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​ពី​ហូរចូល​នៃ​ក្រុម​រ៉ូហ៊ីងយ៉ា​ពី​មីយ៉ាន់ម៉ា


ប៉ូលិស​ឈរយាម​បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការកាត់ទោស​ជនជាតិ​រ៉ូហ៊ីង​យ៉ាក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី​០៨ កញ្ញា ២០១៧។
ប៉ូលិស​ឈរយាម​បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការកាត់ទោស​ជនជាតិ​រ៉ូហ៊ីង​យ៉ាក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី​០៨ កញ្ញា ២០១៧។

មាន​ការ​ធ្វើបាតុកម្មនៅ​កន្លែង​ជា​ច្រើន​ក្នុង​ពិភពលោក​អំពី​វិបត្តិពួក​ជន​អំបូរ Rohingya ក្នុង​ប្រទេសភូមា។ សម្តេច Dalai Lama និងមេដឹកនាំខាងសិទ្ធិមនុស្សអាហ្រ្វិកខាងត្បូងលោក Desmond Tutu ក៏បានបញ្ចេញមតិដែរដោយសុំឱ្យប្រព្រឹត្តល្អប្រសើរជាងមុនដល់ពួកជនភាគតិចកាន់សាសនាឥស្លាមនេះផងដែរ។

កាលពី​ថ្ងៃ​សុក្រ ពួក​បាតុករ​បានធ្វើការប្រជុំ នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​បានស្រែក​បន្ទរពាក្យ​ស្លោកថា «ព្រះ​អាទិទេព​មានមហិទ្ធិឫទ្ធិ​អស្ចារ្យ»។ ​ចំណែក​នៅ​ឯក្រុង Tokyo វិញ​ ពួក​ប៉ូលិស​បានបំបែក​ពួក​ជន​ដែល​គាំទ្រ​ប្រជាជន​ Rohingya ឱ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​ជន​ដែល​តវ៉ា​ប្រឆាំង​នឹង​ពួកបាតុករ​ទាំង​នេះ​ដោយ​បានហៅពួក​បាតុករ​ថា​ជា​ពួក​ភេរវជន។

នៅ​ក្នុង​ខេត្ត Herat នា​ប៉ែក​ខាងលិច​នៃ​ប្រទេសអាហ្វហ្គានីស្ថាន​ ពួកបាតុករ​បាន​ទាមទារឱ្យមាន​ការ​បញ្ឈប់អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាជន​Rohingya ហើយ​នៅក្នុង​ក្រុងអ៊ីស្លាម៉ាបាដ​ប្រទេសប៉ាគីស្ថាន​ ពួក​បាតុករ​បានទន្ទ្រាំជើង​លើ​រូបថត​លោកស្រី​អង់សាន ស៊ូជី​ មេដឹកនាំ​ភូមា។ មាន​គេរាយការណ៍​ថា​មានការ​ធ្វើបាតុកម្មនៅ​ក្នុង​ប្រទេសឥណ្ឌា​និង​ប្រទេសអ៊ីរ៉ង់​ផង​ដែរ។​

អ.ស.ប.បាននិយាយ​ថា​មាន​មនុស្ស​ប្រមាណ​២សែន៧ម៉ឺន​នាក់​បានរត់គេច​ខ្លួន​ទៅ​កាន់ប្រទេស​បង់ក្លាដែស​ពី​រដ្ឋ Rakhine នៃ​ប្រទេស​ភូមាកាល​ពី​ពីរ​សប្តាហ៍​មុន​នេះ នៅ​ក្រោយ​ក្រុម​មួយ​ហៅ​ខ្លួន​ឯង​ថា​កងទ័ព​សង្គ្រោះ​ Rohingya នៅ Arakan ភាសាអង់គ្លេស​ហៅ​ថា​ Arakan Rohingya Salvation Army បានវាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ចំនួន៕

XS
SM
MD
LG