ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ជំងឺ​កូវីដ១៩​ បន្ត​ឡើង​ដោយ​បាន​ឆ្លង​មនុស្ស​ជាង​១​លាន​នាក់


បុគ្គលិក​សុខាភិបាល​ នៅ​ពេលដែល​គិលានុបដ្ឋាយិកា​អំពាវនាវ​រក​ម៉ាស N95 និង​សម្ភារៈ​ការពារ​ផ្សេង​ទៀត នៅ​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាត​ត្បាត​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១ មេសា ២០២០។
បុគ្គលិក​សុខាភិបាល​ នៅ​ពេលដែល​គិលានុបដ្ឋាយិកា​អំពាវនាវ​រក​ម៉ាស N95 និង​សម្ភារៈ​ការពារ​ផ្សេង​ទៀត នៅ​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាត​ត្បាត​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១ មេសា ២០២០។

ជំងឺកូវីដ១៩ បាន​បន្ត​រាលដាល​ទូទាំ​សាកល​លោក​ ដោយ​បាន​ចម្លង​មនុស្ស​ជាង​មួយ​លាន​នាក់។ សហរដ្ឋ​អាមេរិក​ មាន​មនុស្ស​ជាង​២សែន​៤ម៉ឺន​៥ពាន់​នាក់​បាន​ឆ្លង​ជំងឺ​នោះ​ដែល​មាន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។

សេតវិមាន ត្រូវ​គេ​រំពឹង​នឹង​ផ្តល់​អនុសាសន៍​នៅ​ថ្ងៃ​នេះ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ បន្ទាប់ពីពេល​មុន​និយាយ​ថា​ ម៉ាស​មិន​មែន​ជា​ការ​ចាំ​បាច់​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​នេះ​ទេ។​

លោក​ Bill de Blasio ​អភិបាល​ក្រុង​ញូវយ៉ក​ ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​អ្នក​ក្រុង​ញូវយ៉ក​ឲ្យ​ពាក់​ស្បៃ​ កន្សែង​ដៃ​ធំៗ​ឬ​ម៉ាស​ធ្វើ​ដោយ​ខ្លួន​ឯង​ដើម្បី​គ្រប​ពី​លើ​មាត់​និង​ច្រមុះ​របស់​ខ្លួន​ ក៏​ប៉ុន្តែ មិន​មែន​ម៉ាស​សម្រាប់​វះ​កាត់​ទេ ​លោក​ បាន​និយាយ​ថា ម៉ាស​សម្រាប់​វះកាត់​ទាំង​នោះ​ ត្រូវ​តែ​រក្សា​ទុក​សម្រាប់​ពួក​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

លោក ​Eric Garcetti អភិបាល​ក្រុង Los Angeles​ ក៏​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប​មាត់​របស់​ខ្លួន​នៅ​កន្លែ​សាធារណៈ។

លោក​វេជ្ជបណ្ឌិត ​Anthony Fauci​ ជា​អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​ដែល​ផ្តល់​យោបល់​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ខ្សែ​កាប​ CNN​ កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ថា លោក​មិន​យល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋ​ខ្លះ​ មិន​បាន​ចេញ​បទ​បញ្ជា​ឲ្យ​មនុស្ស​ស្ថិត​នៅ​ផ្ទះ​នៅ​ពេល​ដែល​ប្រទេស​ប្រយុទ្ធ​ប្រឆាំ​នឹង​មេរោគ​កូរ៉ូណា​នោះ។​

លោក​ប្រធានាធិបតី ត្រាំ​ មាន​ការ​ស្ទាក់​ស្ទើរ​ចេញ​បទ​បញ្ជា​ឲ្យ​មនុស្ស​ស្ថិត​នៅ​ផ្ទះ​ទូទាំង​ប្រទេស​ ដោយ​ទុក​ការ​សម្រេច​នេះ​ឲ្យ​រដ្ឋ​នីមួយៗ សូម្បី​នៅ​ក្នុង​ការ​ប្រឈម​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ស្លាប់​ដែល​បណ្តាល​មក​ពី​វីរុស​នេះ​ក៏​ដោយ។

ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​នៅ​លើ​គេហទំពួរ​របស់​ខ្លួន​ថា​ «ដោយសារ​វិធាន​ការ​សុខភាព​សាធារណៈ​ដើម្បី​កម្រិត​ការរាល​ដាល​នៃ​ជំងឺ​កូវដ១៩ ក្រសួង​ចេញ​លិខិត​ឆ្លង​ដែន​ដល់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ស្លាប់​រស់​តែ​ប៉ុណ្ណោះ។អ្នក​ដែល​មាន​បញ្ហា​បន្ទាន់​ រួម​មាន​ជំងឺ​ របួស​ធ្ងន់ធ្ងរ​ឬ​ការ​ស្លាប់​របស់​សាច់​ញាតិ​ជិត​ដែល​តម្រូវ​ឲ្យ​បុគ្គល​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ពេល​៧២​ម៉ោង»៕

XS
SM
MD
LG