ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ឆ្លង​កូវីដ​១៩​នៅ​សហរដ្ឋ​អាមេរិក​កើន​ដល់​ជិត​៤​លាន​នាក់


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ព្យាបាល​អ្នកជំងឺ១៩ នៅ​មន្ទីរពេទ្យ Scripps Mercy ក្នុង​ក្រុង Chula Vista រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ព្យាបាល​អ្នកជំងឺ១៩ នៅ​មន្ទីរពេទ្យ Scripps Mercy ក្នុង​ក្រុង Chula Vista រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០។

សហរដ្ឋ​អាមេរិក បន្ត​នាំមុខគេ​ក្នុង​ពិភពលោក​ខាង​ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ១៩ ដោយ​មាន​អ្នកឆ្លង​ជិត៤ លាន​នាក់​នៃ​ចំនួន​អ្នកឆ្លង​សរុប​ជាង១៥ លាន​នាក់​ក្នុង​ពិភពលោក។

ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​នៅ​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​ជិត​ដល់​៤​លាន​នាក់ ខណៈ​អ្នក​តាក់តែង​ច្បាប់ ​កំពុង​ពិចារណា​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​ការងារ​ក្នុង​អំឡុងពេល​នៃវិបត្តិ​នេះ។

សហរដ្ឋ​អាមេរិក​ បន្ត​នាំ​មុខគេ​ក្នុងពិភពលោក​ខាង​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ ដោយមាន​អ្នក​ឆ្លង​ជិត​៤​លាន​នាក់​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​១៥​លាន​នាក់​ក្នុង​ពិភពលោក នេះ​បើ​តាម​ទិន្នន័យ​សាកលវិទ្យាល័យ Johns Hopkins។ អាមេរិក​ក៏​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ គឺ​ជាង​១៤៣.០០០ ដែល​ច្រើនខ្លាំង​ជាង​ប្រទេស​ទី​ពីរ​ គឺ​ប្រេស៊ីល​ដែល​មាន​ចំនួន​អ្នក​ស្លាប់ ជិត​៨៣.០០០​នាក់។

ការ​បន្ត​ផ្ទុះ​ការ​រាតត្បាត​កូវីដ១៩​នេះ​ កើត​មាន​ខណៈ​តួលេខ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា មានចំនួន​អ្នក​អត់ការងារ​ថ្មី​កាល​ពី​សប្តាហ៍​មុន ​នៅ​តែ​ច្រើន​និង​កើន​បន្តិច​វិញ។

កាល​ពី​ថ្ងៃ​ពុធ​សហរដ្ឋ​អាមេរិក​ ក៏​មាន​អ្នក​ស្លាប់​សរុប​ក្នុង​មួយ​ថ្ងៃ​បាន​កើន​លើស​១.០០០​នាក់​ជាប់ៗ​គ្នា​ពីរ​ថ្ងៃ ដោយ​ករណី​ឆ្លង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ពេល​នេះ​បាន​កើន​ដល់ ជាង​៤២២.០០០​ករណី គឺលើស​ករណី​ឆ្លង​នៅ​រដ្ឋ​ញូវយ៉កទៅ​ទៀត។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​ជំនួយ​៥​ ពាន់​ លាន​ដុល្លារ​ជា​ថវិកា សម្ភារៈ និង​ការ​បណ្តុះបណ្តាល​ដល់កន្លែង​ថែ​ទាំ​មនុស្ស​ចាស់​ ដែល​កន្លង​មក​បាន​ក្លាយ​ជា​កន្លែង​ផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។

ក្នុង​រឿង​ដាច់​ឡែក​មួយ​ទៀត អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ស្នើឲ្យ​មនុស្ស​ក្រីក្រ​បំផុត២.៧០០ ​លាននាក់​របស់​ពិភពលោក​ ​គួរ​ទទួល​បាន​ប្រាក់​ចំណូល​ឧបត្ថម្ភ​បណ្តោះអាសន្ន​១៩៩​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ចំណាយ​លើ​ស្បៀង​អាហារ សុខភាព និង​ការ​អប់រំ៕

XS
SM
MD
LG