ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ចាប់ផ្ដើម​ការជូន​ដំណឹង​របស់​សេតវិមាន​អំពី​ជំងឺ​កូវីដ១៩ ដល់​សាធារណជន​ឡើង​វិញ


លោក​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅពេល​ជួប​ជាមួយ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធ​សភា លោក Mitch McConnell និង​មេដឹកនាំ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា​ ​លោក Kevin McCarthy នៅក្នុង​ការិយាល័យ​របស់​លោក​នៅ​សេតវិមាន កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (AP)

លោក Trump បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​​នៅការិយាល័យ​របស់​លោក​​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​វិធី​ល្អ​បំផុត​នៅ​ក្នុង​ការ​ជូន​ដំណឹង​ដល់​សាធារណជន»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​នឹង​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ជូន​ដំណឹង​របស់​សេតវិមាន​អំពី​ជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​នេះ​ កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស។

ការ​សម្រេច​របស់​លោក Trump នៅ​ក្នុង​ការ​ចាប់ផ្ដើម​នូវ​ការ​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​នេះ​ឡើង​វិញ បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​អត្រា​គាំទ្រ​លោក​បាន​ធ្លាក់​ចុះ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​កន្លង​មក ហើយ​ទីប្រឹក្សា​របស់​លោក​បាន​លើក​ទឹកចិត្ត​លោក​ឲ្យ​ជូន​ដំណឹង​ដល់​សាធារណជន​បន្ថែម​ទៀត​ អំពី​វិធានការ​របស់​រដ្ឋបាល​របស់​លោក​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

លោក Trump បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​វិធី​ល្អ​បំផុត​នៅ​ក្នុង​ការ​ជូន​ដំណឹង​ដល់​សាធារណជន»។

លោក​បាន​បន្ថែម​ថា ការ​ជូន​ដំណឹង​នេះ​ទំនងជា​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ ហើយ​លោក​សង្ឃឹម​ថា នឹង​លើក​ឡើង​អំពី​ដំណើរ​វិវឌ្ឍ​ប្រសើរ​ទៅ​មុខ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​មាន​ទាំង​វ៉ាក់សាំង និង​វិធី​ព្យាបាល​ផង​ដែរ។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Kayleigh McEnany បាន​បញ្ជាក់​ថា ការ​ជូន​ដំណឹង​នេះ​នឹង «ផ្ដល់​ការ​ធានា​ដល់​ពលរដ្ឋ​អាមេរិកាំង​ថា យើង​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អាច​ផ្ដល់​ការ​ព្យាបាល [ជំងឺ​កូវីដ១៩] បាន​ប្រសើរ​ជាង​មុន ដោយសារតែ​វិធី​ព្យាបាល​ដែល​បាន​បង្កើត​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG