ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​កាត់ទោស​សកម្មជន​ហុងកុង​៤៧​នាក់​ត្រូវ​ពន្យារ​ពេល ខណៈ​បាតុករ​ប្រមូលផ្តុំគ្នា​នៅ​ក្រៅ​តុលាការ


ក្រុមសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រួមមាន​លោក Alvin Yeung លោក Eddie Chu និង​លោក Jeremy Tam ដើរ​ទៅ​រថយន្ត​ដែល​នឹង​ដឹក​ពួកគេ​ពី​ពន្ធនាគារ​ទៅ​តុលាការ​នៅក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
ក្រុមសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រួមមាន​លោក Alvin Yeung លោក Eddie Chu និង​លោក Jeremy Tam ដើរ​ទៅ​រថយន្ត​ដែល​នឹង​ដឹក​ពួកគេ​ពី​ពន្ធនាគារ​ទៅ​តុលាការ​នៅក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យហុងកុង​រាប់​សិប​នាក់​ បាន​វិល​ត្រឡប់​ទៅ​កាន់បន្ទប់​តុលាការវិញ​នៅ​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​សវនាការ​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​វិទ្ធង្សនា​បាន​ចូលដល់​ថ្ងៃ​ទី២។

អ្នក​នយោបាយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​៤៧​រូប ដែល​មក​ពីមជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ជាច្រើន​របស់​ក្រុង​ហុងកុង បាន​ប្រឈម​ការ​ចោទប្រកាន់​ពី​ការ​ធ្វើ​វិទ្ធង្សនា​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ក្រុង​ហុងកុង។

បាតុករ​រាប់​រយ​នាក់ បាន​បំពាន​ច្បាប់​គម្លាត​សង្គម​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅតុលាការ​ដើម្បី​គាំទ្រ​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ទោស​ទាំង​នោះ។ ​

សវនាការ​លើក​ទី១កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​ការ​កាត់​ទោស​បុរស៣៩​នាក់ និង​ស្ត្រី​៨​នាក់ មាន​រយៈពេល​ជាង​១០​ម៉ោង​នៅ​ឯ​តុលាការ​សង្កាត់ West Kowloon។ សវនាការ​នោះ​នៅ​ទី​បំផុត​ត្រូវ​បាន​លើកពេល​រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ ​បន្ទាប់​ពី​អ្នកស្រី Clarisse Yeung ចុងចោទ​ម្នាក់​បាន​ដួល​សន្លប់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ក្រុម​សកម្ម​ជន​ភាគ​ច្រើន​ដែល​ចូល​រួម​សវនាការតុលាការ​កាលពី​ថ្ងៃ​ចន្ទ ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៥៥​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ពីព្រោះ​តែ​ការ​ទាក់​ទិននៅក្នុង​ការ​បោះឆ្នោត​បឋម​របស់​ក្រុង​ហុងកុង​កាល​ពី​ខែ​កក្កដា ឆ្នាំ​ទៅ។ ការ​បោះឆ្នោត​បឋម​ជា​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​គណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​នីតិបញ្ញតិ្ត​ដែល​ ឥឡូវ​ត្រូវ​បាន​ពន្យារ៕

XS
SM
MD
LG