ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ហុងកុង​១០​នាក់​​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​ការ​ប៉ុនប៉ង​រត់​គេច​ពី​ក្រុង​​ពាក់​កណ្តាល​ស្វយ័ត​នេះ


សមាជិកគ្រួសាររបស់សកម្មជនហុងកុង ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បានធ្វើសន្និសីទសារព័ត៌មានកោះតៃវ៉ាន់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
សមាជិកគ្រួសាររបស់សកម្មជនហុងកុង ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បានធ្វើសន្និសីទសារព័ត៌មានកោះតៃវ៉ាន់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបេតយ្យ​ក្រុង​ហុងកុង ​១០ ​នាក់ ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នៅ​ចិន​ដី​គោក​ ចំពោះ​ការ​ប៉ុនប៉ង​រត់គេច​ខ្លួន​ចេញ​ពី​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​នេះ ​តាម​ទូកលឿននៅ​ពាក់​កណ្តល​ឆ្នាំ​នេះ។

ក្នុង​អំឡុង​ពេល​នៃ​សវនាការ​តុលាការ​ នៅ​ក្នុង​ទីក្រុង Shenzhen ភាគ​ខាង​ត្បូង​ចិន​ នៅ​ថ្ងៃ​ពុធ​នេះ សកម្មជន ​៨ នាក់​ ​ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៧ ខែ ​ចំពោះ​បទ​ចោទប្រកាន់​ពី​ការ​ឆ្លង​កាត់​ព្រំដែន​ខុសច្បាប់ នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ ដោយ​ឆ្មាំ​ការពារដែន​សមុទ្រ​ចិន​ ខណៈ​ដែល​ព្យាយាម​គេច​ទៅ​កាន់​កោះ​តៃវ៉ាន់។

សកម្មជន​ ២ ​នាក់​ទៀត​គឺ​ឈ្មោះ​ Quinn Moon អាយុ​ ៣៣ ​ឆ្នាំ​ និង​ Tang Kai-yin អាយុ​ ៣១ ​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រៀបចំ​ការ​ឆ្លង​ដែន​ខុសច្បាប់​ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ រយៈពេល ២ ​ឆ្នាំ​និង ​៣ ​ឆ្នាំ។

សកម្មជន​ទាំង​អស់ ក៏​នឹង​ទទួល​ការផាក​ពិន័យ​ប្រាក់​ពី​រវាង ​១.៥០០ ​ដុល្លារ​ទៅ​ ៣.០០០ ​ដុល្លារ​ដែរ។ ជនជាប់ចោទ ​ត្រូវ​បាន​គេ​និយាយ​ថា បាន​សារភាព​ទទួល​កំហុស ដោយ​សង្ឃឹម​ថា បាន​ទទួល​ការ​បន្ធូរបន្ថយ​ទោស។

ពួក​រដ្ឋអាជ្ញា បាន​និយាយ​ថា អនីតិជន​ ២ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ នៅ​ពេល​ធ្វើ​ដំណើរ​មិន​បាន​ជោគជ័យ​នោះ មិន​ត្រូវ​បាន​រងការ​ចោទប្រកាន់​ទេ បន្ទាប់ពី​បាន​សារភាព​ទទួល​ទោស​ចំពោះ​ការឆ្លង​ដែន​ខុសច្បាប់​នេះ។ អនីតិជនទាំង ​២​ នាក់​នេះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហុងកុង​វិញ​ ហើយ​នឹង​ផ្ទេរ​ទៅ​ឲ្យ​ពួក​អាជ្ញាធរ​នៅ​ទីនោះ។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ពី​ការ​ខកខាន​មិន​បាន​ធ្វើ​ឲ្យ​ប្រាកដ​ពី​ការ​ធានាសិទ្ធិ​របស់​សកម្មជន​ ក្នុង​ការ​ទទួល​បាន​ការ​កាត់ទោសត្រឹមត្រូវ​ ហើយ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួកគេ​ជាបន្ទាន់៕

XS
SM
MD
LG