ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​កូឡុំប៊ី​ឈាន​ដល់​ថ្ងៃ​ទី​៨​​ ខណៈ​ប៉ូលិស​​​ប្រើ​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​បាតុករ


ក្រុមអ្នកធ្វើបាតុកម្មកំពុងប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងការធ្វើបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ivan Duque នៅវិមាន Bolivar ​រដ្ឋធានី​បូហ្គោតា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។
ក្រុមអ្នកធ្វើបាតុកម្មកំពុងប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងការធ្វើបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ivan Duque នៅវិមាន Bolivar ​រដ្ឋធានី​បូហ្គោតា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។

ប៉ូលិស​ក្នុង​ប្រទេស​កូឡុំប៊ីបាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ ក្នុង​រដ្ឋធានី​បូហ្គោតា ​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅ​ ខណៈ​បាតុកម្ម​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ ៨​ហើយ​នោះ បន្ទាប់​ពីក្រុម​បាតុករ​បានធ្វើ​ការ​វាយ​ប្រហារ​ទៅការិយាល័យ​ប៉ូលិស​នៅ​ក្នុង​ទី​ក្រុងនេះ​កាល​ពី​យប់​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។

បាតុក​ម្មនេះ​ពី​ដំបូងកើត​មានឡើង​ដោយ​សារការ​ប្រឆាំង​ទៅ​លើ​ផែនការ​កំណែ​ទំម្រង់ពន្ធដារ​ ហើយ​ដែល​ពេល​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ហើយ​នោះ។ ប៉ុន្តែ​ក្រុម​បាតុករ​បាន​ពង្រីក​នូវ​ការ​ទាមទារ​របស់​គេ​ ដោយ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​បញ្ហា​ក្រីក្រ​អំពើ​ហិង្សា​របស់​ប៉ូលិស ​និង​ភាព​មិន​ស្មើ​គ្នានៅ​ក្នុង​ប្រព័ន្ធ​អប់រំ ​និង​សុខាភិបាល​ជា​ដើម។

ការ​ធ្វើ​បាតុកម្ម​ជា​ហូរហែ​របស់​ពលរដ្ឋ និង​ការ​ប្រឆាំង​ពីសំណាក់​មន្ត្រី​តាក់តែង​ច្បាប់ បាន​បណ្តាល​ឲ្យ​មាន​ការ​លុបចោល​កំណែ​ទម្រង់ពន្ធដារ និង​ការ​លាលែង​ចេញ​ពី​តំណែង​របស់​ខ្លួន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថុ​កូឡុំប៊ី។

កាល​ពី​ឆ្នាំ​២០២០ ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ១៩ ភាព​ក្រីក្រ​នៅ​ប្រទេស​កូឡុំប៊ី​បាន​កើន​ដល់ ៤២,៥ភាគរយ។ កំណើន​ភាព​ក្រីក្រ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នក​ក្រ ហើយប៉ះពាល់​ដល់​ដំណើរ​ទៅ​មុខ​នៃ​កិច្ចការ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​មួយ​នេះ។​

គិត​ត្រឹម​ឆ្នាំ ២០២០ ពលរដ្ឋ​កូឡុំប៊ី​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​មាន​ចំនួន​កើន​ដល់ ២ លាន ៨ សែន​នាក់។

ការ​ធ្វើ​បាតុកម្ម​និង​ការ​បិទ​ផ្លូវ​ជា​បន្តបន្ទាប់ ក៏​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កូឡុំប៊ី​បន្ថែម​ទៀត៕

XS
SM
MD
LG