វ៉ាស៊ីនតោន —
មេធាវីរបស់លោកសម រង្ស៊ី និងលោកកឹម សុខា បានស្នើសុំឱ្យតុលាការក្រុងភ្នំពេញពន្យារពេលសាកសួរកូនក្តីរបស់លោកដោយមិនកំណត់ពេលទាក់ទងនឹងបណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការតវ៉ារបស់ក្រុមកម្មកររោងចក្រ។
មេដឹកនាំបក្សប្រឆាំងទាំងពីររូបដែលកំពុងតែមានប្រជាប្រិយ៍ភាពត្រូវបានតុលាការកំណត់ឱ្យចូលខ្លួននៅថ្ងៃទី១៤ខែមករាដើម្បីបំភ្លឺចំពោះហេតុការណ៍ហិង្សាដែលអាជ្ញាធរបានបង្រ្កាបនិងបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួនប្រាំនាក់និងរងរបួស៤០នាក់។
នៅក្នុងលិខិតមួយទៅតុលាការ ដែលវីអូអេទទួលបាននៅថ្ងៃសុក្រ លោក ជូង ជូងី មេធាវីការពារក្តី ឱ្យមេបក្សទាំងពីររូបបានបញ្ជាក់ថា៖
«នៅព្រឹកថ្ងៃទី១៤ ១៥ និង១៦ ខែមករា ខ្ញុំបាទត្រូវទៅចូលរួមក្នុងនីតិវិធីសួរដេញដោលកូនក្តីខ្ញុំចំនួនបីរូបនៅ ចំពោះ មុខចៅក្រមស៊ើបសួរតុលាការដំបូងខេត្តតាកែវ។ ដូច្នេះខ្ញុំមិនអាចចូលមកការពារសិទ្ធិឱ្យឯកឧត្តមសម រង្ស៊ី និងឯកឧត្តមកឹម សុខានៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ»។
នៅពេលដែលវីអូអេទាក់ទងសួរ លោក ជូង ជូងីបានបញ្ជាក់ថាលោកបានសរសេរលិខិតដូច្នេះមែនប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
ចំណាត់ការខាងផ្លូវតុលាការនេះត្រូវបានក្រុមអ្នកតាមដានមើលឃើញថារដ្ឋាភិបាលប្រើប្រាស់ដើម្បីដាក់សម្ពាធមកឱ្យគណបក្សប្រឆាំងវិលចូលទៅតុចរចាឡើងវិញដើម្បីស្វែងរកវិធីបំបែកភាពទាល់ច្រកក្នុងវិបត្តិនយោបាយកម្ពុជា។
គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មអហិង្សាអស់រយៈពេលជិតបីសប្តាហ៍នៅទីក្រុងភ្នំពេញទាមទារឱ្យមានការបោះឆ្នោតឡើងវិញនិងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីអំណាចប៉ុន្តែត្រូវបានអាជ្ញាធរបណ្តេញយ៉ាងហិង្សាកាលពីចុងសប្តាហ៍មុន។ មេដឹកនាំគណបក្សទាំងពីរកំពុងតែធ្វើដំណើរជួបប្រជុំជាមួយនឹងសកម្មជននៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនដើម្បីទាក់ទាញការគាំទ្របន្ថែមទៀត៕
(ប្រភព៖ វីអូអេ ខ្មែរ)