ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Clinton និង​លោក​ Trump បង្ហាញ​ទស្សនៈ​ខុស​គ្នា​លើ​គោលនយោបាយ​អន្តោប្រវេសន៍


លោក​ស្រី​ Clinton បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​សាលា​ Rancho នៅ​ Las Vegas កាល​ពី​ឆ្នាំ​២០១៥។
លោក​ស្រី​ Clinton បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​សាលា​ Rancho នៅ​ Las Vegas កាល​ពី​ឆ្នាំ​២០១៥។

លោកស្រី​ Hillary Clinton ​និង​លោក ​Donald Trump ​មាន​ផែនការខុស​គ្នា​យ៉ាង​ខ្លាំងអំពី​គោលនយោបាយ​អន្តោប្រវេសន៍​នៅ​ក្នុង​ស.រ.អា.​ ប្រសិន​បើ​លោកស្រី​ ឬ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខនេះ​ ដោយ​គោល​នយោបាយ​ខ្លះ​មាន​រួម​បញ្ចូល​សំណើ​ដែលមាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង។​

ការ​សន្យា​របស់​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​នៅ​ពេល​ឃោសនា​បោះឆ្នោត​មាន​ទាំង​សេចក្តី​ស្នើ​ដែល​គូស​បញ្ជាក់​ពី​ការ​ពង្រឹង​ច្បាប់​ដែល​មាន​រួច​ស្រេច​ហើយ​ និង​សំណើ​ដែល​តម្រូវ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​ ហើយ​អាច​មានលទ្ធភាព​ក្នុង​ការ​កែ​ប្រែ​ក្នុង​រដ្ឋធម្មនុញ្ញ​ស.រ.អា.ផង​ដែរ។​

លោក ​Trump ​មាន​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​អំពី​បញ្ហា​នេះ​នៅ​ក្នុង​រដ្ឋ Arizona ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​

សំណួរ​មួយ​ក្នុង​បណ្តា​សំណួរ​ជាក់​ស្តែង​បំផុត​គឺ​ថា​ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ចំពោះ​មនុស្ស​១១លាន​នាក់​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​ដោយ​ខុស​ច្បាប់​រួចទៅ​ហើយ​នោះ។​ សព្វថ្ងៃ​នេះ​ ពួក​ជន​ទាំង​នេះ​អាច​ធ្វើអ្វី​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​មាន​សញ្ជាតិ​អាមេរិកាំង។​ លោក​ស្រី​ Clinton មាន​ប្រសាសន៍​ថា​អាទិភាព​មួយ​ក្នុង​បណ្តា​អាទិភាព​ដំបូងៗ​របស់​លោក​ស្រី​គឺ​កំណែ​ទម្រង់​អន្តោ​ប្រវេសន៍​ដែល​មាន​រួម​បញ្ចូល​ការ​បង្កើត​វិធី​មួយ​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បានសញ្ជាតិ​អាមេរិកាំង​ ប៉ុន្តែវិធី​នោះ​លោក​ Trump ​មិន​គាំទ្រ​ទេ។

អាទិភាព​ដំបូង​មួយ​របស់​លោក​ Trump​ គឺ​ការ​បណ្តេញ​ចេញ​ជា​បន្ទាន់​នូវ​ពួក​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។​ លោកស្រី​ Clinton ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​លោក​ស្រី​ក៏​នឹង​ផ្តល់​អាទិភាព​ដែរ​ដល់​ការ​បណ្តេញ​ចេញ​ពីប្រទេស​អាមេរិក​នូវ​ពួក​ឧក្រិដ្ឋជន​ឃោរឃៅ។​

បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​តាម​គោល​នយោបាយ​ភាគ​ច្រើន​ដែល​មាន​រួចស្រេច​ហើយ​ នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។​ អនុស្សារណៈ​មួយ​កាល​ពី​ឆ្នាំ២០១៤​ របស់​លោក​ Jeh Johnson

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ បង្ហាញ​ទី​ដៅ​សំខាន់ៗ​នៃ​ការ​ពង្រឹង​វិធានការ​អន្តោប្រវេសន៍​ ដែល​កំណត់​គោល​ដៅ​យក​មនុស្ស​ដែល​ជាប់​សង្ស័យ​ថា​ជា​ភេរវជន​ និង​ជា​ចារជន​ដែល​បាន​ខិតខំ​ព្យាយាម​ចូល​ក្នុង​ប្រទេស​អាមេរិក​ដោយ​ខុស​ច្បាប់​ និង​ពួក​ជន​ដែល​មាន​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​បែប​ជន​អន្ធពាល​ ឬ បទ​ឧក្រិដ្ឋ។

ពួក​ជន​ដែល​បាន​ឋិត​នៅ​ក្នុង​ប្រទេស​អាមេរិក​រួច​ស្រេច​ហើយ​ ហើយ​ដែលមិន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ឬ​មិន​បាន​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ​លើ​កម្មវិធី​ទិដ្ឋាការ​ទេ​នោះ​មិន​មែន​ជា​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​នៃ​ការ​បណ្តេញ​ចេញ​ពី​ស.រ.អា.​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG