ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton ​ទទួល​បាន​ការ​បង្ហាញ​ព័ត៌មាន​ត្រួសៗ​អំពី​បញ្ហា​សន្តិ​សុខ​សហរដ្ឋ​អាមេរិក


លោក​ស្រី Hillary Clinton ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួយ​អំពី​បញ្ហា​សន្តិ​សុខ​ជាតិ​កាល​ពី​ខែ​មិថុនា។
លោក​ស្រី Hillary Clinton ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួយ​អំពី​បញ្ហា​សន្តិ​សុខ​ជាតិ​កាល​ពី​ខែ​មិថុនា។

លោក​ស្រី​ Hillary Clinton កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ស្តាប់​ការ​និយាយ​ត្រួសៗ​ជម្រាបលោក​ស្រី​អំពី​បញ្ហា​សន្តិសុខ​ជាតិ ដែល​នេះ​ជា​លើកទី​មួយ​ហើយ​ចាប់​តាំង​ពី​ពេល​ដែល​លោក​ស្រីបាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ការ​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​ការ​គំរាមកំហែង​ធំៗ​ក្នុង​ប្រទេស​ និង​ក្នុង​សាកល​លោក​ដែល​ស.រ.អា.​ប្រឈម​មុខបានត្រូវ​ធ្វើ​ឡើង​នៅ​ជិត​ផ្ទះ​លោកស្រី​ គឺ​នៅ​អាគារ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ខាងក្រៅ​បូរី​ញូវយ៉ក។ តាមច្បាប់ស.រ.អា.​ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ធំៗ ​និង​ទី​ប្រឹក្សា​ជិត​ស្និទ្ធរបស់​បេក្ខជន​ទាំង​នេះតម្រូវ​.​ឱ្យ​ស្តាប់​ការសេចក្តី​សង្ខេប​ព័ត៌មាន​សម្ងាត់​អំពី​បញ្ហា​សន្តិសុខដោយ​ការិយាល័យ​នៃ​នាយក​ផ្នែក​ស៊ើបការ​សម្ងាត់​ជាតិ​ ដើម្បី​ឱ្យ​បេក្ខជន​ទាំង​នេះ​អាច​ប្រុងប្រៀប​ខ្លួន​នៅ​ពេល​ចូល​កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.។

គូ​ប្រជែង​ធំ​ជាង​គេ​របស់​លោកស្រី​ Clinton គឺ​លោក​ Doanld Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ស្តាប់​ការកាង​សង្ខេប​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ​កាលពី​ពេលមុន​នេះ​ ក្នុង​ខែ​នេះ​ ដែល​គេ​បាន​រាយការណ៍​ថា​មាន​រយៈពេល​ជាង​ពីរ​ម៉ោង។

ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ​បាន​រាយការណ៍​ថា​ ការនិយាយ​ត្រួសៗ​ជម្រាប់​លោកស្រី​ Clinton ​នៅ​ក្នុងការិយាល័យ​ FBI ​ដែល​មាន​បន្ទប់​ប្រជុំ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ក្នុង​តំបន់ ​White Plain ​ក៏មាន​រយៈ​ពេល​ជាង​ពីរ​ម៉ោង​ដែរ។​

ពួក​បុគ្គលិក​នៃ​ការិយាល័យ​ជាតិ​ផ្នែក​ស៊ើបការ​សម្ងាត់​បាន​និយាយ​ត្រួសៗ​បែប​នេះ​ជម្រាបបេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ប្រមាណ​៦០​ឆ្នាំ​មក​ហើយ៕

XS
SM
MD
LG