ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប.​បើក​កិច្ច​ប្រជុំ​បន្ទាន់​ស្តី​អំពី​ប្រទេស​យេម៉ែន


យុទ្ធជន​ដែល​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី​យេម៉ែន​ Abed Rabbo Mansour Hadi ឈរ​ជើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ Aden ប្រទេស​យេម៉ែន កាលពី​ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០១៥។
យុទ្ធជន​ដែល​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី​យេម៉ែន​ Abed Rabbo Mansour Hadi ឈរ​ជើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ Aden ប្រទេស​យេម៉ែន កាលពី​ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​ធ្វើ​ការ​ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​យេម៉ែន​ដោយ​សារ​ហេតុផល​មនុស្ស​ធម៌។​

ប្រទេស​រុស្សី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​សេចក្តី​សម្រេចចិត្ត​មួយ​ស្វះស្វែង​ឱ្យ​មាន​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​បណ្តោះអាសន្ន​ដោយសារ​ហេតុផល​មនុស្ស​ធម៌។​

លោក Vladimir Safronkov ​ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​ប្រទេស​រុស្សី​ប្រចាំ​អ.ស.ប.​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រជុំ​ថា​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ជា​បណ្តោះអាសន្ន​អាច​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ក្រុម​អ្នក​ការទូត​និង​ក្រុម​ជន​ស៊ីវិល​អាច​ត្រូវ​ជម្លៀស​ដោយ​សុវត្ថិភាព​ចេញ​ពី​ប្រទេស​យេម៉ែន។

ក្រុម​ចម្រុះ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជាង​មួយ​អាទិត្យ​មក​ហើយ​ដើម្បី​បញ្ឈប់​ការ​ជំរុល​ទៅ​មុខ​របស់​ក្រុម​ឧទ្ទាម​ Houthi Shi'ite ដែល​បាន​វាយ​កាន់កាប់​ផ្នែក​ដ៏​ធំធេង​នៃ​ប្រទេស​យេម៉ែន។

នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​សៅរ៍​ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​បាន​និយាយ​ថា​ជំនួយ​បី​កប៉ាល់​និង​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​ខ្លួន​ព្យាយាម​បញ្ជូន​ទៅ​កាន់​ប្រទេស​យេម៉ែន​នៅ​តែ​ត្រូវ​រារាំង​ទោះណា​ជា​មាន​ការ​អំពាវនាវ​ដល់​ក្រុម​ចម្រុះ​ដែល​ត្រួតត្រា​ដែន​អាកាស​និង​កំពង់ផែ​នៃ​ប្រទេស​យេម៉ែន​ក៏ដោយ៕

XS
SM
MD
LG