វ៉ាស៊ីនតោន៖ សេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងពិភពលោកចេះតែថមថយទៅៗ ដោយសារការគំរាមកំហែង ការដាក់ទោសព្រហ្មទណ្ឌ ការកៀបសង្កត់និងការរិតត្បិតពីរដ្ឋាភិបាល ដែលកាន់អំណាចផ្តាច់ការជាច្រើននៅជុំវិញពិភពលោក ការលាបពណ៌អង្គការសង្គមស៊ីវិលខុសពីការណ៍ពិតជាដើម។ ក្រុមអ្នកតស៊ូមតិ ដែលចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកញ្ញាលើប្រធានបទ«សង្គមស៊ីវិលស្ថិតក្រោមការវាយប្រហារ» បាននិយាយថា សេរីភាព របស់ក្រុមសង្គមស៊ីវិលជាច្រើនត្រូវរិតត្បិតតាមទម្រង់ធ្ងន់ធ្ងរ។
បញ្ហាទាំងនោះរាប់ទាំងសេរីភាពជួបប្រជុំ សេរីភាពបញ្ចេញមតិ ដែលរដ្ឋាភិបាលលើពិភពលោកមួយចំនួនកាត់បន្ថយ ហើយប៉ះពាល់ដល់សកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល ហើយនឹងការមិនយល់ពីតួនាទីរបស់សង្គមស៊ីវិល។
លោកស្រីម៉ាហ្គារ៉ែត សេកាយ៉ា (Margaret Sekaggya) អ្នករាយការណ៍ពិសេស របស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសយូហ្គាន់ដា ដែលបានចូលរួមក្នុងកិច្ច ពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា៖ «លោកអ្នកបានឃើញហើយថា រដ្ឋមិនផ្តល់ការគាំពារអង្គការសង្គមស៊ីវិលទេ ហើយមានអង្គការសង្គមស៊ីវិលជាច្រើនត្រូវរងការវាយប្រហារ ការគំរាមកំហែង ស្អប់ខ្ពើម។ ពេលបំពេញការងារ ពួកគេត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ម ឬក៏ចោទប្រកាន់ពីរឿងនយោបាយ។ ដូច្នេះរឿងទាំងនេះធ្វើឲ្យសេរីភាពសង្គមស៊ីវិលកាន់តែរួញ ហើយបរិយាកាសក្នុងការធ្វើប្រតិបត្តិការមានការពិបាកខ្លាំង»។
លោកស្រីថ្លែងថា រដ្ឋាភិបាលជាច្រើនហាក់ដូចជាមិនបានធ្វើតាមច្បាប់អន្តរជាតិ និងសេចក្តីប្រកាសរបស់អ.ស.ប.ស្តីពីសិទ្ធិមនុស្សទេទាក់ទងនឹងការអនុញ្ញាតឲ្យ អង្គការសង្គមស៊ីវិលបំពេញតួនាទីដ៏សំខាន់សម្រាប់ដំណើរការប្រជាធិបតេយ្យនិងចូលរួមចំណែកជាមួយរដ្ឋាភិបាល។
លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលភាគច្រើនមិនទទួលយកការរិះគន់ផ្អែកលើការណ៍ពិតទេ។ រដ្ឋាភិបាលទាំងនោះក៏មិនទទួលយកក្រុមសង្គមស៊ីវិលដើម្បីចូលរួមក្នុងការតាក់តែងគោលនយោបាយដែរ។ បញ្ហាទាំងនោះហើយដែលជាកត្តាធ្វើឲ្យរដ្ឋាភិបាលមានភាពរសើបចំពោះការចូលរួមរបស់សង្គមស៊ីវិល»។
ការកៀបសង្កត់ រិតត្បិតសេរីភាពលើអង្គការនានានៅប្រទេសជាច្រើនលើពិភពលោកដែលក្រុមវាគ្មិនបានលើកយកមកពិភាក្សានោះគឺមានលក្ខណៈ ស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ។ នៅក្នុងប្រទេសកម្ពុជាវិញ មានក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិប្រមាណ៣០០០កំពុងប្រតិបត្តិការតាមកម្មវិធីរៀងៗខ្លួន តែពួកគេមួយចំនួនត្រូវគេចាប់ខ្លួន ចោទប្រកាន់ រិតត្បិតសកម្មភាពបញ្ចេញមតិ ឬត្រូវរដ្ឋាភិបាលចោទប្រកាន់ខុសពីការណ៍ពិតថា ធ្វើការឲ្យគណបក្សប្រឆាំង ហើយរដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់រិតត្បិតខាងផ្នែកហិរញ្ញវត្ថុនិងគ្រប់គ្រងសកម្មភាពអង្គការសង្គមស៊ីវិលដែលមានការព្រួយបារម្ភលើច្បាប់បរិហាកេរ្តិ៍ ព្រហ្មទណ្ឌ និងផ្សាយព័ត៌មានមិនពិត។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតគឺខុមហ្រ្វែល បានអះអាងថា កិច្ចការដែលសង្គមស៊ីវិលធ្វើគឺធ្វើជាមួយជនរងគ្រោះ ជនដែល ងាយរងគ្រោះ និងបញ្ហាប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស បញ្ហាបរិដ្ឋាន បញ្ហា អំពើពុករលួយក៏ធ្ងន់ធ្ងរ បញ្ហានិទណ្ឌភាព បញ្ហាស្តី្រ បញ្ហាកុមារ បញ្ហាយុវជន ដែលមិនទាន់ទទួលផលប្រយោជន៍ពីរដ្ឋាភិបាលតាមរយៈការអភិវឌ្ឍ និង កំណើនសេដ្ឋកិច្ច។ រឿងទាំងនេះហើយដែលធ្វើឲ្យមានការមិនសារទរនិងការវាយប្រហារពីរដ្ឋាភិបាល។
លោកនិយាយថា៖ «អញ្ចឹងទៅអង្គការក្រៅរដ្ឋាភិបាលភាគច្រើន ដែលធ្វើការឯករាជ្យ លោកតែងតែមើលឃើញមានបញ្ហាអស់ហ្នឹង ហើយតែងតែផ្តល់ជាមតិ ផ្តល់ជាយោបល់ ឬក៏ការចាប់អារម្មណ៍ ផ្តល់ការវាយតម្លៃលើស្ថានការណ៍ហ្នឹង។ ម៉្លោះហើយបានជាធ្វើឲ្យគណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាច ឬក៏រដ្ឋាភិបាលបច្ចុប្បន្នហ្នឹង លោកមិនសប្បាយចិត្ត។ អញ្ចឹងហើយបានជាម្តងម្កាលហ្នឹងបានជាមានប្រតិកម្មរបស់រដ្ឋាភិបាលមកដល់អង្គការសង្គមស៊ីវិល។ ពេលខ្លះក៏មានភាពច្របូកច្របល់ ។ ពេលខ្លះទៅរដ្ឋាភិបាលក៏បានលើកឡើងថា យើងជាអ្នកមានតួនាទីសំខាន់ផ្តល់កញ្ចក់ឆ្លុះទៅគាត់ តែពេលខ្លះទៅមានការដាក់សម្ពាធ បង្កើតការបំភិតបំភ័យដល់អង្គការសង្គមស៊ីវិល ដោយចោទថា យើងធ្វើការគាំទ្រគណបក្សប្រឆាំងឬក៏ជាអ្នកទិតៀនរដ្ឋាភិបាលបាត់អព្យាក្រិតភាព»។
លោកថ្លែងថា អង្គការក្រៅរដ្ឋាភិបាលគ្មានការប្រជែងយកអំណាចឬផលប្រយោជន៍ពីរដ្ឋាភិបាលទេ។ ដូច្នេះការទាត់ចោទមតិក្រុមសង្គមស៊ីវិលក្នុងការតាក់តែងគោលនយោបាយឬរបាយការណ៍នានា ហើយស្តាប់តាមតែមតិយោបល់មន្ត្រីក្រោមឱវាទរបស់ខ្លួននោះគឺជារឿងមិនល្អសម្រាប់ការអភិវឌ្ឍប្រទេសទេ។ លោកថ្លែងថា ក្រុមមន្ត្រីរបស់រដ្ឋាភិបាលមិនហ៊ានរាយការណ៍ប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ឬប៉ះពាល់ដល់ផលប្រយោជន៍ក្រុមខ្លួនទេ។
លោកបន្តថា៖ «គ្រាន់តែខាងរដ្ឋាភិបាលធ្វើម៉េចកុំឲ្យមានលក្ខណៈរសើបនៅពេលដែលទទួលព័ត៌មានមានលក្ខណៈទិតៀន។ កុំឲ្យគិតថា ទាល់តែនិយាយហៃអើៗ អាហ្នឹងបានសុទ្ធតែក្រុមខ្លួន ឬក៏មនុស្សរបស់ខ្លួន។ អ្នកណាដែលនិយាយ ឬក៏មានព័ត៌មានច្បាស់លាស់ទិតៀនហ្នឹង គេចាត់ទុកថា ជាសត្រូវឬក៏ខាងគណបក្សប្រឆាំង ឬក៏អ្នកដែលចាំតែធ្វើឲ្យអាប់ឱនរដ្ឋាភិបាលនោះ»។
លោកអំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាន អះអាងថា អង្គការសង្គមស៊ីវិលមិនមែនជាអង្គការរបស់គណបក្សប្រឆាំងទេ ហើយក៏មិនមែនប្រឆាំងនឹងរដ្ឋាភិបាលដែរគឺបំពេញកិច្ចការតាមក្រមសីលធម៌ វិជ្ជាជីវៈដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេស។
លោកនិយាយថា៖ «អង្គការសង្គមស៊ីវិលយើងធ្វើការដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាយើងទៅតាមផ្នែកៗនៃអង្គការសង្គមស៊ីវិលនីមួយៗបំពេញភារកិច្ចរបស់ខ្លួន។ បើអង្គការសង្គមស៊ីវិលគាត់ធ្វើការផ្នែកសិទ្ធិមនុស្សគឺគាត់ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់នៅក្នុងប្រទេសកម្ពុជា ឲ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋ។ អញ្ចឹងគឺជាការមួយដែលជួយតម្រែតម្រង់ ការមួយដែលជួយដាស់តឿន។ បើសិនជាមានចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាល សង្គមស៊ីវិលលោកនឹងបង្ហាញឲ្យមានការកែសម្រួល ឬក៏កែប្រែ ឬក៏ធ្វើឲ្យរដ្ឋាភិបាលហ្នឹងរកយន្តការធ្វើការដោះស្រាយនូវភាពចន្លោះប្រហោងរបស់ខ្លួន។
លោកអំ សំអាតបានបន្ថែមសេចក្តីថា៖ «ហើយប្រសិនបើអង្គការសង្គមស៊ីវិលត្រូវបានរិតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួន នោះប្រទេសកម្ពុជាយើងគឺការអភិវឌ្ឍទៅមុខ ឬក៏ភាពឆ្ពោះទៅរកប្រជាធិបតេយ្យនិងនីតិរដ្ឋពិតប្រាកដហ្នឹងគឺវាមានជំហ៊ានយឺតបំផុតផងដែរ»។
លោកថែត ស្ទែងគី (Tad Stahnke) គឺនាយកផ្នែកគោលនយោបាយ និងកម្មវិធីនៃអង្គការសិទ្ធិមនុស្សមួយក្នុងរដ្ឋធានីវ៉ាស៊ីតោន ឈ្មោះ Human Rights First ដែលរៀបចំការពិភាក្សារួមគ្នាជាមួយអង្គការ Freedom House អំពីប្រធានបទ«សង្គមស៊ីវិលស្ថិតនៅក្រោមការវាយប្រហារ»។ លោកបានកត់សំគាល់ថា រដ្ឋាភិបាលកាន់អំណាចផ្តាច់ការក្នុងពិភពលោកបានប្រើប្រាស់ច្បាប់ រារាំង និងរិតត្បិតសកម្មភាព ប្រើលេសចាប់ខ្លួន ចោទប្រកាន់ទោស បិទសិទ្ធិសេរីភាពទាក់ទងជាមួយដៃគូនិងគំរាមកំហែងដល់សង្គមស៊ីវិលជាដើម។
លោកនិយាយថា៖ «ដោយព្រោះតែលទ្ធិប្រជាធិបតេយ្យដែលកើតចេញឡើងខ្លះពីអតីតសហភាពសូវៀតនោះ មានប្រទេសជាច្រើនពិតជាព្យាយាមបន្តិចម្តងៗដើម្បីរិតត្បិតសេរីភាពនៃការជួបប្រជុំនយោបាយ។ ហើយជាការណ៍ពិត ការរីកចម្រើនផ្នែកប្រព័ន្ធអ៊ីនធឺណិតនិងបណ្តាញសង្គម Social Media នោះគឺជាការគំរាមដ៏ធំចំពោះរដ្ឋាភិបាលផ្តាច់ការនានា»។
លោកបានបន្ថែមថា បច្ចេកវិជ្ជាទាំងនេះអាចធ្វើឲ្យអង្គការសិទ្ធិមនុស្ស និងក្រុម សង្គមស៊ីវិលបង្កើតកម្មវិធីនានា និងធ្វើទំនាក់ទំនងជុំវិញពិភពលោកបាន ដែលជាក្តីបារម្ភរបស់រដ្ឋាភិបាលផ្តាច់ការជាច្រើន។
លោកបន្តថា៖ «ដូច្នេះប្រតិកម្មនានាពីរដ្ឋាភិបាលគឺការបង្ក្រាប ការប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិត ការដាក់សម្ភារៈឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធឺណិតពីក្រុមអង្គការសង្គមស៊ីវិល ហើយជាចុងបញ្ចប់គឺកាត់ទោស និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិល»។
លោកថែត ស្ទែងគីថ្លែងថា ក្រុមអ្នកផ្តល់ជំនួយ ដូចជាស.រ.អា. គួរនិយាយឲ្យបាន ច្បាស់ប្រាប់រដ្ឋាភិបាលបរទេសដែលកាន់អំណាចផ្តាច់ការថា សកម្មភាពរបស់សង្គមស៊ីវិលគឺជាការបំពេញកិច្ចការធម្មតាក្នុងការរិះគន់និងការពិភាក្សា។
«ជាភារកិច្ចរបស់ក្រុមប្រទេសផ្តល់ជំនួយ ហើយលោកខាងលិចគួរធ្វើកិច្ចការរួមគ្នា ហើយនឹងធ្វើសម្ព័ន្ធភាពជាមួយបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ហើយនឹងមានកំណើនប្រជាធិបតេយ្យខ្លាំង ដើម្បីធ្វើការរួមគ្នា ទប់ទល់រួមគ្នា ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាចផ្តាច់ការ ដើម្បីបញ្ចប់ការបង្រ្កាបក្រុមសង្គម ស៊ីវិលរបៀបនេះ»។
នៅក្នុងពេលបើកកិច្ចពិភាក្សាដដែលនោះ លោកដេវីដ ក្រម៊ឺ (David J. Kramer) នាយកនៃអង្គការ Freedom House របស់ស.រ.អា. បានថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហាបង្ក្រាបជាសកល ស.រ.អា.និងប្រទេសប្រជាធិបតេយ្យជុំវិញពិភពលោកត្រូវតែធ្វើកិច្ចការច្រើនទៀត ហើយឆ្លើយតបទៅនឹងអ្វីដែលជាកិច្ចប្រឹងប្រែងជាប្រព័ន្ធដើម្បីបង្ក្រាបនិងគ្រប់គ្រងសេរីភាពក្រុមអង្គការសង្គមស៊ីវិល។ គេក៏ត្រូវប្រកាន់យកវិធានការនយោបាយនិងការទូតរឹងប៉ឹងដើម្បីគាំទ្រអង្គការសង្គមស៊ីវិល ដែលស្ថិតក្រោមការគំរាមកំហែង និងការរិតត្បិតរបស់រដ្ឋាភិបាលដែលព្យាយាមរារាំងធ្វើឲ្យសង្គមស៊ីវិលក្នុងស្រុកស្ថិតនៅឯកោពីសហកមន៍អន្តរជាតិ។ យើងគ្រប់គ្នាត្រូវធ្វើកិច្ចការនេះឲ្យបានប្រសើរឡើង។ នេះជាការអំពាវនាវឲ្យមានការអនុវត្ត»។
លោកស្រីសារ៉ា មែនឌែលសុន (Sarah E. Mendelson) នាយករងរដ្ឋបាលនៃ ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា. (USAID) បានថ្លែងថា រដ្ឋាភិបាលស.រ.អា.ដែលផ្តល់ជំនួយរាប់រយលានដុល្លារដើម្បីគាំទ្រដល់អង្គការនិងក្រុមសង្គមស៊ីវិលនៅជុំវិញពិភពលោកនឹងមិនមានការប្រែប្រួលអំពីការផ្តល់ជំនួយនេះទេ ទោះជាមានសម្ពាធនៃការបំពេញបែបបទខ្លះមែន។
«ពីព្រោះអង្គការសង្គមស៊ីវិលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវ គោលបំណងនានា ដែលយើងកំពុងធ្វើនោះ។ យើងចង់ឃើញអត្រាមរណៈរបស់ ទារកចុះថយ សិទ្ធិស្ត្រីត្រូវមានការគោរពខ្លាំងឡើង អំពើពុករលួយត្រូវបញ្ចប់។ ហើយដោយសារតែមានអង្គការសង្គមស៊ីវិលជាដៃគូធ្វើការដ៏សកម្មនិងរស់រវើក នោះគឺជារឿងដ៏សំខាន់ណាស់ក្នុងការសម្រេចបានគោលដៅទាំងនេះ»។
លោកស្រីបានអះអាងថា ជារឿងច្បាស់លាស់ណាស់ ដែលការបង្រ្កាបលើក្រុម សង្គមស៊ីវិលទូទាំងពិភពលោកនេះ មានការយកចិត្តទុកដាក់ពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងក្រសួងការបរទេសស.រ.អា.។ លោកស្រីបន្តថានៅតាមស្ថានទូតជាច្រើន ស.រ.អា.បានបង្កើតឲ្យមានទំនាក់ជាមួយសង្គមស៊ីវិលនៅពេលមានកំណើននៃការវាយប្រហារដល់ក្រុមសង្គមស៊ីវិល។ លោកស្រីបាន អះអាងថា មានបណ្តាប្រទេសជាង៥០ បានធ្វើច្បាប់ដើម្បីរិតត្បិតអង្គការសង្គម ស៊ីវិលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយធ្វើឲ្យសង្គមស៊ីវិលមានការ លំបាកក្នុងការទំនាក់ទំនងធ្វើកិច្ចការ។ បញ្ហាថវិកាពីបណ្តាប្រទេសនានាសម្រាប់សង្គមស៊ីវិលក្នុងស្រុកក៏មានការរិតត្បិតជាច្រើនដែរ។
លោកស្រីម៉ាហ្គារ៉ែត សេកាយ៉ា (Margaret Sekaggya) អ្នករាយការណ៍ពិសេស របស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសយូហ្គាន់ដា ដែលបានចូលរួមក្នុងកិច្ច ពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា៖
«ដូច្នេះបញ្ហានេះជារឿងដែលសហគមន៍អន្តរជាតិត្រូវថ្កោលទោសចំពោះប្រទេសណាដែលមានការដាក់កម្រិតផ្នែកថវិកាពីបរទេស»។
បន្ថែមពីលើនេះទៀត លោកថែត ស្ទែងគីបានអះអាងបន្ថែមពីតួនាទីរបស់អង្គការសង្គមស៊ីវិល ដោយនិយាយថា ការបិទសិទ្ធិក្រុមសង្គមស៊ីវិលនឹងធ្វើឲ្យមានបញ្ហាដល់ការរីកចម្រើនរបស់ប្រទេស៖
«ពេលណាក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនអង្គការសង្គមស៊ីវិល មិនអាចធ្វើកិច្ចការរបស់ខ្លួនបានទេ ពេលនោះការរីកចម្រើនផ្នែកនយោបាយ ការរីកចំរើនផ្នែកប្រជាធិបតេយ្យ ការរីកចម្រើនផ្នែកការទទួលខុសត្រូវប្រកបដោយតម្លាភាព ការរីកចម្រើនផ្នែកការគាំពារសិទ្ធិមនុស្ស ហើយនឹងការទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិមនុស្យ នឹងឈានទៅរកការគាំងដំណើរ។ ដល់ពេលនោះ វានឹងធ្វើឲ្យមានការលំបាកខ្លាំងឡើងសម្រាប់ពលរដ្ឋដែលចង់បានការផ្លាស់ប្តូរ»។
ក្រុមវាគ្មិនបានលើកយកឧទារហរណ៍និងចង្អុលបង្ហាញពីទម្រង់នៃការរិតត្បិតសេរីភាពសង្គមស៊ីវិលក្នុងប្រទេសភូមា រុស្ស៉ី អេស្ស៉ីប យូហ្គាន់ដា ចិន វេនេហ្ស៊ូអេឡា និងប្រទេសជាច្រើនទៀតក្នុងកិច្ចពិភាក្សានៅរដ្ឋធានីវ៉ាស៊ីនតោនអំពីប្រធានបទ«សង្គមស៊ីវិលស្ថិតនៅក្រោមការវាយប្រហារ»នេះ៕