ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​ចិន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​ពិភាក្សា​កិច្ច​ព្រម​ព្រៀង​សេដ្ឋ​កិច្ច


រូបឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីងពីង ចាប់​ដៃ​ជា​មួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​ឧសភា។
រូបឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីងពីង ចាប់​ដៃ​ជា​មួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​ឧសភា។

​ដំណើរ​ទស្សន​កិច្ចផ្លូវ​រដ្ឋ​ដោយ​ប្រធានា​ធិបតី​ចិន ​លោក​ ស៊ី ​ជីង​ពីង​ ទៅ​កាន់​ប្រ​ទេស​ហ្វីលីពីន​នៅ​ខែ​នេះបញ្ជាក់​ឲ្យ​ដឹង​ជាមុន​ពី​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​និង​ការ​ជឿន​លឿន​កាន់​តែ​ខ្លាំង​ថែម​ទៀត​លើ​ការ​រុក​រក​ប្រេង​ឥន្ធនៈ​នៅ​ក្រោម​បាត​សមុទ្រ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ នៅ​ខណៈ​ដែល​ប្រទេស​ម្ចាស់​ផ្ទះ​មាន​សេដ្ឋកិច្ច​ប្រែប្រួល។

ប្រធានា​ធិបតី​ចិន ​នឹង​បំពេញ​ទស្ស​នកិច្ច​ជា​លើក​ទី១​ចាប់​តាំង​ពី​ជាប់​បោះ​ឆ្នោត​របស់​លោក​ Rodrigo Duterte ​ជា​ប្រធានា​ធិបតី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលប្រទេស​លោក​ខាង​លិច​និង​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​របស់​លោក​ បន្ទាប់​ពីការ​កាន់​ដំណែង​នៅ​ឆ្នាំ​២០១៦​ ដោយ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​ចិន។រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ម៉ានីល​បាន​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​ល្វីង​ជូរ​ចត់​ដល់ អធិបតេយ្យ​ភាព​នៅ​ផ្នែក​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ពេល​មុន។

​ពួក​អ្នក​វិភាគ​និយាយ​ថា នៅ​ពេល​ដែល​ភាគី​ទាំង​២​បញ្ចៀស​ការ​ពិភាក្សា​ពី​ជម្លោះ​ដែន​សមុទ្រ​នៅ​ពេលនេះ ពួក​មេដឹកនាំ​ទាំង​២​ត្រូវ​គេ​រំពឹង​នឹង​ផ្តោត​លើ​ការជួយ​ហ្វីលីពីន​ស្ថាបនា​ផ្លូវ​រទេះ​ភ្លើង ​ស្ពាន​ហើយ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត។​ គម្រោង​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​គោល​នយោបាយ​៥ឆ្នាំ​របស់​ប្រធានា​ធិបតី ​Duterte ​ដែល​មាន​ទឹក​ប្រាក់​១៦៩​ពាន់​លាន​ដុល្លារ​ដែល​មាន​ឈ្មោះ​ថា​ «ស្ថាបនា ស្ថាបនា ស្ថាបនា»។

លោកស្រី Maria Ela Atienza​ ជា​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យា ល័យ ​Philippines Diliman និយាយថា៖ «រដ្ឋាភិបាល​ទាំង២ ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន ​ជាពិសេស​ហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​ទ្រទ្រង់គោល​នយោបាយ ​«ស្ថាប​នា ​ស្ថាបនា»​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ហើយ​បន្ទាប់​មក​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ទៀត​ដូចជា​ការរុករក​រួម​គ្នា»៕

XS
SM
MD
LG