ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​ចិន​ថា ចិន​មាន​ឆន្ទៈ​ទិញ​ទំនិញ​អាមេរិក​បន្ថែម​ទៀត


លោក Wang Yi រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ថ្លែង​ក្នុង​ពេល​ទទួល​ពិធីអាហារ​ថ្ងៃ​ត្រង់​ជាមួយ​សមាជិកក្រុម​ប្រឹក្សា​សន្តិសុខ​ ​អង្គការ​សហប្រជាតិ​ទាំង​៥ ដែល​មាន​សិទ្ធិ​វេតូ នៅ​រដ្ឋ​ធានី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។
លោក Wang Yi រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ថ្លែង​ក្នុង​ពេល​ទទួល​ពិធីអាហារ​ថ្ងៃ​ត្រង់​ជាមួយ​សមាជិកក្រុម​ប្រឹក្សា​សន្តិសុខ​ ​អង្គការ​សហប្រជាតិ​ទាំង​៥ ដែល​មាន​សិទ្ធិ​វេតូ នៅ​រដ្ឋ​ធានី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។

រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​និយាយ​ថា​ ប្រទេស​ចិន​មាន​ឆន្ទៈ​ទិញ​ទំនិញ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ និង​បាន​និយាយ​ទៀត​ថា​ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​មុនកិច្ច​ចរចា​ថ្មី​អំពី​ពាណិជ្ជកម្ម​ចូល​មក​ដល់។

រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក ​Wang Yi​ បាន​ថ្លែង​នៅ​បុរីញ៉ូវយ៉ក​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា៖ «យើង​សង្ឃឹម​ថា​ ភាគី​ទាំង​ពីរ​អាច​ចរចាឈាន​ដល់​ការ​ព្រមព្រៀង​ និង​កាត់​បន្ថយ​ការ​ប្រើ​ភាសា​និង​សកម្មភាព​ទុទិដ្ឋិនិយម​ដាក់​គ្នា។ ប្រសិន​បើ​ភាគី​ណា​មួយ​អាច​ធ្វើ​ដូច្នេះ​បាន ​នោះ​កិច្ចចរចា​នឹង​អាច​ត្រឡប់​មក​វិញ​ ហើយ​ថែម​ទាំង​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ទៀត​ផង‍»។

លោក​ Wang ​បាន​គូស​បញ្ជាក់​ទៀត​ថា​ សហរដ្ឋអាមេរិក​បាន​លើង​លែង​ពន្ធគយ​លើ​ទំនិញ​ចិន​ច្រើន​មុខ​រួច​ទៅ​ហើយ។ លោក​ Wangban ​បាន​រៀបចំ​ទទួល​អាហារ​ថ្ងៃត្រង់​សម្រាប់​ក្រុម​អ្នក​ការទូត​មក​ពី​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​ផេ្សង​ទៀត​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​មាន​ដូច​ជា​អង់គ្លេស បារាំង​ រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។ កិច្ចចរចា​ពាណិជ្ជកម្ម​ថ្នាក់​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា បន្ទាប់​ពី​មាន​ការវិវត្តន៍​បន្តិច​បន្តួច​នៅ​អំឡុង​ការ​ចរចា​ពេញ​មួយ​រដូវ​ក្តៅ​នេះ​ និង​បាន​បង្កើត​ភាព​មិន​ប្រាកដប្រជា​ក្នុង​ចំណោម​អ្នក​វិនិយោគ​ទុន​មួយ​ចំនួន។

លោករដ្ឋមន្រ្តី​ការបរទេស​ Wang​ បាន​និយាយ​អំពី​ឆន្ទៈ​ល្អៗ​នៃ​ភាគី​ទាំង​សងខាង។ ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ដូណាល់ ត្រាំ បាន​និយាយ​ខ្លាំងៗ​អំពី​ប្រទេស​ចិន​ នៅ​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃអង្គារ។

លោក ត្រាំ​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ បាន​រំលោភ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​ នៅ​ពេល​ចិន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក។ លោក​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​ក្នុង​ពិភព​លោក​ នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជាប្រទេស​មាន​សេដ្ឋកិច្ច​កំពុង

​អភិវឌ្ឍន៍។ លោក​ប្រធានាធិបតី​ថ្លែង​ទៀតថា​ លោក​សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​និងអាច​ស្តារ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG