ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប៉ះទង្គិចគ្នាដំបូងរវាងលោកត្រាំនិងចិនគឺបញ្ហា​សមុទ្រ​ចិនខាងត្បូងមិនមែនពាណិជ្ជកម្ម


រូបឯកសារ៖ លោក​ប្រធានាធិតី​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​មុន​ពេល​លោក​ជាប់ឆ្នោត ​អំពី​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។
រូបឯកសារ៖ លោក​ប្រធានាធិតី​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​មុន​ពេល​លោក​ជាប់ឆ្នោត ​អំពី​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។

មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​វិស័យ​មួយ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​អាច​ឃើញ​មាន​ភាព​តាន​តឹង​កើន​ឡើង​ជា​មួយ​ប្រទេស​ចិន។

នៅ​ពេល​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត ​លោក​ ត្រាំ ​បាន​និយាយ​យ៉ាង​ច្រើន​អំពី​ប្រទេស​ចិន​និង​ការ​បង្កើត​ការងារ​ធ្វើ ហើយ​បាន​សន្យា​ថា​នឹង​ចាត់​ទុករដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​អ្នក​ឆា​តម្លៃ​ប្រាក់ Yuan ​ហើយ​ប្តេជ្ញា​ថា​នឹង​តម្លើង​ពន្ធគយ​លើ​ទំនិញ​ចិន​ដើម្បី​ទប់​ទល់​និង​ការ​លួច​បន្លំ​របស់​ចិន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

ប៉ុន្តែ​នៅថ្ងៃ​ទី​មួយ​នៃ​តំណែង​របស់​លោក ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​តំបន់​ស្ទើរ​តែ​ទាំង​អស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ដាក់​ទ័ព​នៅ​លើ​កោះ​សិប្បនិមិតទាំង​នោះ បែរ​ទៅ​ជា​ចំណុច​ក្តៅ​យ៉ាងឆាប់​រហ័ស​ទៅ​វិញ។

ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​សេតវិមាន ​លោក​ Sean Spicer ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង «ការ​ពារ​ទឹក​ដី​អន្តរជាតិ»​នៅ​ក្នុង​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​នោះ ហើយ​រក្សា​មិន​ឲ្យ​ប្រទេស​ណា​មួយ​យក​បាន​ឡើយ។

លោក​ Spicer ​មិន​បាន​និយាយ​ថា​តើ​ស.រ.អា​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បំពេញ​កិច្ច​ការ​ទាំង​នេះ ​ឬ​ថា​តើ​ក្នុង​កាលៈ​ទេសៈ​ណា​ដែល​អាច​ជំរុញ​ឲ្យ​មាន​វិធានការណ៍​បែប​នេះ ឬ​មួយ​ក៏​ថា​តើ​លោក​ចង់​និយាយា​អំពី​កោះ​ណា​ខ្លះ​នោះ​ក៏​ទេ​ដែរ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ កោះ​ទាំង​នោះ​ការពិត​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ ហើយ​មិន​មែនជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន​ទេ៕

XS
SM
MD
LG