ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន ​លោក ស៊ី​ ជីង​ពីង ​ព្រមាន​ពី​ភាព​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម


ប្រធានាធិបតី​ចិន ​លោក​ ស៊ី ជីងពីង ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតី​ចិន ​លោក​ ស៊ី ជីងពីង ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​ចិន ​លោក​ ស៊ី ជីងពីង ​បាន​ព្រមាន​ពី​ភាព​គ្រោះ​ថ្នាក់​របស់​រដ្ឋាភិបាល​នៃ​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​ពេល​ថ្លែង​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ក្នុង​ទីក្រុង Davos ​នៃ​ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​អង្គារ។

ប្រធានាធិបតី​ចិន​និយាយ​សំដៅ​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ដូណាល់ ​ត្រាំ ដែល​បាន​សន្យា​យក​ពន្ធដារ​ចំនួន​៤៥ភាគរយ​លើ​ទំនិញ​របស់​ចិន ​ហើយ​និង​ពន្ធដារ​ចំនួន​៣៥ភាគរយ​លើ​រថយន្ត​អាល្លឺម៉ង់​ដែល​បាន​ផលិត​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក។ប្រធានា​ធិបតី​ចិន​និយាយ​ថា ​«ដោយ​ការ​អនុវត្ត​ការ​គាំ​ពារ​ទំនិញ​ក្នុង​ស្រុក​គឺ​ដូចជា​ចាក់​សោរ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ងងឹត​មួយ។ ​ខ្យល់ ​និង​ភ្លៀង ​អាចស្ថិត​នៅ​ខាង​ក្រៅ ក៏ប៉ុន្តែ មាន​ពន្លឺ​ និង​ខ្យល់‍»។​

លោក Kerry Brown សាស្រ្តាចារ្យ​មុខ​វិជ្ជា​ការ​សិក្សា​អំពី​ប្រទេស​ចិន និង​ជា​នាយក​នៃ​វិទ្យាស្ថាន​ចិន​នៅ​ឯ​មហាវិទ្យាល័យ King ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​បាន​ប្រាប់ VOA ​ថា «អ្វី​ដែល​ប្រធានាធិបតី ស៊ី ​នៃ​ប្រទេស​ចិន​និយាយ​គឺ​បញ្ជាក់​ពី​ជំហរ​របស់​ចិន​ថា​ សង្គ្រាម​ពាណិជ្ជកម្ម ​នឹង​ចុះ​សោហ៊ុយ​សម្រាប់​ប្រទេស​ទាំង​អស់។​ ខ្ញុំ​គិតថា ​ចិន​នឹង​តាម​មើល​ការ​សម្រេច​របស់​លោក​ត្រាំ​បន្ទាប់​ពី​ក្លាយ​ជា​ប្រធានាធិបតីហើយ​បន្ទាប់​មក​នឹង​កំណត់​ពី​សកម្មភាព​ខ្លាំង ឬ​ខ្សោយ​ដែល​ខ្លួន​ត្រូវ​ការ​ចាត់​វិធានការ​ដើម្បី​ការ​ពារ​ខ្លួន‍»។

ប្រធានាធិបតី​ស៊ី ​បាន​និយាយ​ពី​ធនធាន​ដ៏​សម្បើម​របស់​ចិន​ដើម្បី​ដើម្បី​បង្ហាញ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​សមត្ថភាព​ដើម្បី​ផ្តល់​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ដល់​ប្រទេស​នានា​ដែល​មិន​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​ចិន ​នឹង​ចំណាយ​ប្រាក់​ចំនួន​៨​លានលាន​នៅ​ក្នុង​ការ​នាំ​ចូល​ទំនិញ​ហើយ​និង​វិនិយោគ​ប្រាក់ ៧៥០​ពាន់​លាន​នៅ​ក្នុង​ការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​បន្ទាប់​ទៀត។ ទេសចរណ៍​ចិន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ចំនួន​៧រយលាន​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​សាកល​លោក​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ៕

XS
SM
MD
LG