ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចង់​​​មាន​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​​ជាមួយ​ប្រទេស​១០ក្នុង​តំបន់​ប៉ាស៊ីហ្វិក


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ឆ្លង​ផ្លូវ​នៅ​ក្បែរ​បដា​មួយ​ដែល​បង្ហាញ​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទី​ក្រុង​ព័រម៉ូរេសប៊ី ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ឆ្លង​ផ្លូវ​នៅ​ក្បែរ​បដា​មួយ​ដែល​បង្ហាញ​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទី​ក្រុង​ព័រម៉ូរេសប៊ី ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ចិនចង់​មាន​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ជាមួយបណ្តា​ប្រទេស​តូចៗ​ចំនួន​១០​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដែល​រួមមាន​វិស័យ​ជា​ច្រើន ដោយ​ចាប់តាំង​ពី​វិស័យ​សន្តិសុខ​រហូត​ដល់​ការ​នេសាទ​ត្រី​នៅ​ក្នុង​អ្វី​ដែលមេដឹកនាំ​មួយ​រួប​បាន​ព្រមាន​ថា ជា​ការប៉ុនប៉ងរបស់​ចិន​ក្នុងការ​ដណ្តើម​គ្រប់គ្រងនៅក្នុង​តំបន់​នោះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​មួយដែល​ទីភ្នាក់ងារ​ព័ត៌មានAPទទួល​បាន បាន​បង្ហាញ​ថា ចិន​ចង់​ហ្វឹកហ្វឺនដល់​មន្ត្រី​ប៉ូលិសក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ​ដោយ​បង្កើត​ជា​ប្រព័ន្ធ​សន្តិសុខ​តាម​«លក្ខណៈ​ធម្មតា​និង​ទំនើប»​និង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ពង្រឹង​ច្បាប់។ ចិន​ក៏​មាន​បំណងចង់អភិវឌ្ឍ​គម្រោង​ដែន​ទឹក​សម្រាប់​ការ​នេសាទ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អភិបាលកិច្ចនៃ​សន្តិសុខ​កុំព្យូទ័រ​និង​បង្កើត​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន​និង​ប្រទេស​ទាំង​នោះ​ផង​ដែរ។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi កំពុងបំពេញ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នោះ។ លោក​សង្ឃឹមថា នឹង​ទទួលបាន​ការ​គាំទ្រ​ទៅ​លើ​អ្វី​ដែល​ហៅ​ថា​ជា​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​ទូទៅ​មួយ។ ប្រទេសដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​រូប​នេះ​កំពុង​បំពេញ​ទស្សនកិច្ចរួមមាន​ប្រទេស Solomon Islands គីរីបាទី សាម័រ ហ្វីជី វ៉ានូទូ និង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអាមេរិក​លោក​ Ned Price បាន​សម្តែង​នូវ​ក្តី​បារម្ភរបស់​រដ្ឋាភិបាល​អាមេរិកនៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ចេតនា​របស់​ចិន​ដោយ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំងអាចប្រើប្រាស់កិច្ច​ព្រមព្រៀង​នោះ​ដើម្បី​កេង​ប្រយោជន៍​លើ​ប្រទេស​ដែន​កោះទាំងនោះ​និង​បង្ក​អស្ថិរភាពនៅក្នុង​តំបន់នោះផង​ដែរ៕

XS
SM
MD
LG