ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីចិនលោក Xi អំពាវនាវឱ្យមានការអត់ធ្មត់នៅពេលគណបក្សកម្មុយនិស្តប្រឹងប្រែងបង្វែរទិសនៃការចុះថយសេដ្ឋកិច្ច


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងសុន្ទរកថានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងសុន្ទរកថានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។

មេដឹកនាំ​ចិន​លោក Xi Jinping ​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់នៅ​ក្នុង​សុន្ទរកថាមួយដែលត្រូវ​បានចេញផ្សាយ ​នៅ​ពេល​គណបក្ស​កម្មុយនិស្ត​គ្រប់គ្រង​ប្រទេស ប្រឹងប្រែងបង្វែរទិសការចុះថយ​សេដ្ឋកិច្ច​ខ្លាំង ហើយ​លោក​បាននិយាយថា ​ពួក​ប្រទេស​លោក​ខាងលិច​កំពុង​មាន​ «បញ្ហា​ខ្លាំង​ជាងមុន‍»​ដោយសារសម្ភារៈ​និយម​និង «ភាព​ក្រីក្រ​ខាង​ស្មារតី» ​របស់​ពួក​គេ។​

សុន្ទរកថានេះ​របស់​លោក Xi ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ដោយ​កាសែត ​ Qiushi ​ដែល​ជា​សារព័ត៌មានខាង​ទ្រឹស្តី​របស់​គណបក្ស តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ទិន្នន័យកាលពី​ថ្ងៃអង្គារបង្ហាញ​ថា​ សកម្មភាព​របស់​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​និង​សកម្មភាពរោងចក្រ​បាន​ចុះខ្សាយ​ថែម​ទៀត​ក្នុង​ខែកក្កដា ​ទោះ​ជា​មាន​ការសន្យា​ជា​ផ្លូវការ​អំពី​ការ​គាំទ្រ​ដល់​សហគ្រាសមាន​បញ្ហា។​ រដ្ឋាភិបាលមិន​ផ្តល់​បច្ចុប្បន្នភាព​អំពី​កំណើន​យុវជន​គ្មាន​ការងារធ្វើ​ដែល​ជា​បញ្ហាមួយ​រសើប​ខាង​នយោបាយ។​

លោក​ Xi​ ដែល​ជា​មេដឹកនាំ​មាន​អំណាច​ខ្លាំង​បំផុត​របស់ប្រទេស​ចិនក្នុង​ពេល​ច្រើន​ទសវត្សរ៍​នេះ បានអំពាវនាវ​ឱ្យ​ប្រទេស​ចិន​ «កសាងមនោគមវិជ្ជា​សង្គម​និយម​មួយ​ដោយ​ឯកភាព​ខ្លាំង‍» ​និង​ផ្តោត​លើ​គោលដៅ​រយៈពេល​យូរ ដោយកែលម្អ​ការសិក្សា​អប់រំ ការថែទាំ​សុខភាព​និងការ​ផ្គត់ផ្គង់ស្បៀង​អាហារ​សម្រាប់​ប្រជារាស្ត្រ​ចិន ​១,៤​ពាន់​លាននាក់ ​ជាជាង​ស្វះស្វែង​រកធនធាន​ខាង​សម្ភារៈ​ក្នុង​រយៈពេល​ខ្លី។

លោក Xi បាន​និយាយ​នៅក្នុង​សុន្ទរកថា​នេះ​ថា៖ «យើង​ត្រូវមានការអត់ធន់​ជា​ប្រវត្តិសាស្ត្រ​»។ ហើយ​លោក​ថ្លែង​ទទូច​ឱ្យ​ធ្វើឱ្យមាន«​ការ​ជឿនលឿន​ជាលំដាប់ ​មួយ​ជំហាន​ម្តងៗ‍»។​ កាសែត Qiushi ​បាន​និយាយថា​ លោក Xi ​បាន​ថ្លែង​សុន្ទរកថា​នេះ​កាល​ពីខែកុម្ភៈ​នៅក្នុងក្រុង Chongqing ​នាប៉ែក​និរតី​ប្រទេស។ ជា​ធម្មតា​ សារព័ត៌មាន ​Qiushi ​តែងតែ​ផ្សាយ​សុន្ទរកថា​នានា​នៅ​ពេល​ច្រើន​ខែ​ក្រោយ​ត្រូវ​បាន​ថ្លែង។

ការលូតលាស់​សេដ្ឋកិច្ច​បាន​ចុះថយ​មក​នៅ​ត្រឹម​តែ ០,៨% ក្នុង​ពេលបី​ខែ​បញ្ចប់​ នៅខែ​មិថុនា ​ប្រៀបធៀប​ជា​មួយខែមុន ​ដោយ​ចុះថយ​ពី ២,២%​ ពី​ខែមករា​ដល់​ខែមីនា។ នេះ​ស្មើនឹងអត្រា​ប្រចាំ​ឆ្នាំ​៣,២% ​ដែល​អាច​ស្ថិត​ក្នុង​ចំណោមកម្សោយ​សេដ្ឋកិច្ចខ្លាំង​បំផុត​នៃ​ប្រទេស​ចិនក្នុង​ពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG